ក្រសួងដែនដីប្រកាសជ្រើសរើសនិស្សិត និងមន្ត្រីរាជការចូលបម្រើការនៅក្រសួង
- 2019-05-17 03:41:45
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្រសួងដែនដីប្រកាសជ្រើសរើសនិស្សិត និងមន្ត្រីរាជការចូលបម្រើការនៅក្រសួង
ចន្លោះមិនឃើញ
ក្រសួងដែនដីប្រកាសជ្រើសរើសនិស្សិត និងមន្ត្រីរាជការចូលបម្រើការនៅទីស្ដីការក្រសួង និងមន្ទីរនៅតាមបណ្ដាខេត្តមួយចំនួនសម្រាប់ឆ្នាំ២០១៩នេះ។
ក្នុងសេចក្ដីជូនដំណឹងមួយចុះថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៩ ក្រសួងដែនដីប្រកាសប្រឡងជ្រើសរើសនិស្សិត និងមន្ត្រីរាជការចូលបម្រើការនៅក្រសួងមួយនេះចំនួន៤៧កន្លែង ដោយ១៩កន្លែងនៅទីស្ដីការក្រសួង និង២៨កន្លែងផ្សេងទៀតនៅតាមមន្ទីរខេត្តផ្សេងៗ។
បេក្ខជនដែលអាចដាក់ពាក្យបានត្រូវមានសញ្ញាបត្របរិញ្ញាបត្រឡើងទៅ និងត្រូវតាមមុខជំនាញដែលបានជ្រើសរើស។
បេក្ខជនអាចដាក់ពាក្យនៅទីស្ដីការក្រសួងចាប់ពីថ្ងៃទី២៧ ខែឧសភា ដល់ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៩ រៀងរាល់ម៉ោងធ្វើការ៕