សង្វៀន ONE សួរថាតើ ចាន់ រតនា អាចក្លាយជាជើងឯកពិភពលោកបានទេ?
- 2019-05-21 01:43:35
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សង្វៀន ONE សួរថាតើ ចាន់ រតនា អាចក្លាយជាជើងឯកពិភពលោកបានទេ?
ចន្លោះមិនឃើញ
បន្ទាប់ពីទទួលបានជ័យជម្នះ២ប្រកួតជាប់គ្នា ជើងខ្លាំងក្នុងពិភពគុនចម្រុះកម្ពុជា ចាន់ រតនា ត្រូវបានអ្នកតាមដានកីឡាប្រដាល់ចាប់អារម្មណ៍យ៉ាងខ្លាំង សូម្បីតែអ្នករៀបចំការប្រកួតសង្វៀនលំដាប់អាស៊ី ONE ក៏ពេញចិត្តនឹងទម្រង់វ៉ៃដ៏ទាក់ទាញរបស់កីឡាករកម្ពុជានេះដែរ។
កាលពីរសៀលថ្ងៃចន្ទ ទី២០ ខែឧសភា ម្សិលមិញ សង្វៀន ONE បានចេញផ្សាយឡើងវិញនូវវីដេអូប្រកួតរបស់ ចាន់ រតនា ដែលបានយកឈ្នះកីឡាករឥណ្ឌូណេស៊ី Abrou Fernandes កាលពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៨។ ការបង្ហោះវីដេអូឡើងវិញនេះ ប្រភពបានសរសេរសារខ្លីសំខាន់ថា ៖«តើអ្នកចម្បាំងគុនខ្មែរ ចាន់ រតនា ក្តីសង្ឃឹមរបស់កម្ពុជាអាចក្លាយជាជើងឯកពិភពលោកម្នាក់របស់ ONE ដែរឬទេ»?
សារខាងលើគឺ ONE ចាប់អារម្មណ៍នឹងសមត្ថភាពរបស់ ចាន់ រតនា ដែលជាក្តីសង្ឃឹមរបស់កម្ពុជាអាចក្លាយជាជើងឯកពិភពលោករបស់ ONE នៅពេលខាងមុខ ប្រសិនបើរូបគេបន្តខិតខំហ្វឹកហាត់ និងទទួលបានលទ្ធផលទៀត។ ម្យ៉ាងទៀត ONE អាចនឹងផ្គូផ្គងឲ្យមានការប្រកួតដណ្តើមខ្សែក្រវាត់ពិភពលោកជាមួយជើងខ្លាំងណាម្នាក់របស់ ONE នាពេលណាមួយជាក់ជាមិនខាន។
ចាន់ រតនា ទទួលបានជ័យជម្នះ២ប្រកួតជាប់គ្នានៅសង្វៀនអាស៊ី ONE បន្ទាប់ពីផ្តួលកីឡាករឥណ្ឌូណេស៊ី២នាក់ក្នុងទឹកទី២ដូចគ្នាកឺ Rudy Agustian កាលពីថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៩ និង Abrou Fernandes កាលពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៨។ កណ្តាប់ដៃដ៏ល្អ រន្ទះជើងធ្ងន់ និងយុទ្ធសាស្ត្រដោះឃ្លេដៃគូជាកត្តាដ៏សំខាន់ដែលធ្វើឲ្យរួចគេទទួលបានលទ្ធផលល្អ៕
ចាន់ រតនា ប្រកួតជាមួយ Fernandes
ចាន់ រតនា ប្រកួតជាមួយ Rudy Agustian