​វិបសាយ​ Wikipedia ​គ្រប់​ភាសា​ទាំងអស់នៅចិន ​មិន​អាច​បើកបានទេ

  • 2019-05-21 09:20:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​រដ្ឋាភិបាល​ចិនបាន​បិទ​វិបសាយ Wikipedia ​​គ្រប់​ភាសា​ទាំងអស់​មិន​អាច​បើក​ចូល​ស្វែងរក​ព័ត៌មាន​បាន ​សូម្បី​តែ​ភាសា​ចិន​ខ្លួន​ឯង។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន BBC។

​ប្រភព​ដដែល​បាន​បន្ថែម​ទៀត​ថា ​វិបសាយ​ចំណេះ​ដឹង​មិន​ចេះ​រឹង​ស្ងួត​ត្រូវ​បាន​គេ​បិទ​តាំង​ពី​ខែ​មេសា ​​ត​រហូត​ដល់​ខែ​ឧសភា​នេះ ដោយ​កាល​ពី​មុន​អាច​ចូល​មើល​បាន​តែ​ភាសា​ចិន ក៏​ប៉ុន្តែ​ពេល​កន្លង​ទៅ​ថ្មីៗ​នេះ​ស្រាប់​តែ​បាត់​ទាំង​ភាសា​ចិន​ថែម​ទៀត​ផង។

​ដូច​នេះ​វាសនា Wikipedia ​ក៏​មិន​ខុស​ពី Google និង YouTube ផងដែរ៕

ប្រភព៖ BBC   ប្រែ​សម្រួល៖ រក្សា