គួរឲ្យភ្ញាក់ផ្អើល! រកឃើញទុយោទឹកប្រវែងជាង ៦០សង់ទីម៉ែត្រក្នុងពោះត្រីដូហ្វីនមួយក្បាល

  • 2019-05-22 02:35:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ត្រី​ដូហ្វីន​មួយ​ក្បាល ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ងាប់​នៅ​លើ​ឆ្នេរ​នៃ​រដ្ឋ​ផ្លររីដា​ក្រោយ​ពេល​លេប​ទុយោ​ទឹក​ប្រវែង​ជាង ៦០​សង់ទីម៉ែត្រ​ដែល​ជា​កាក​សំណល់​ក្នុង​សមុទ្រ។

សាក​សព​របស់​ត្រី​ដូហ្វីន​នេះ ត្រូវ​បាន​ប្រទះ​ឃើញ​កាល​ពី​ថ្ងៃ​ទី​៧ ខែ​ឧសភា​នេះ ក្រោយ​មក​ក៏​រក​ឃើញ​ទុយោ​ទឹក​ទាំង​មូល​ក្នុង​ពោះ​វា​តែ​ម្ដង។ ទុយោ​នេះ ត្រូវ​បាន​គេ​ជឿ​ថា​ជា​ឧបករណ៍​សម្រាប់​ងូត​ទឹក​ចល័ត​សម្រាប់​អ្នក​ធ្វើ​ដំណើរ និង​អ្នក​បោះ​ជុំរុំ។ កាក​សំណល់ ត្រូវ​បាន​រក​ឃើញ​នៅ​ពេល​វះ​កាត់​សាកសព​ត្រី​ដូហ្វីន​នៅ​វិទ្យាស្ថាន​ស្រាវជ្រាវ​សត្វ​របស់​អង្គ​ការ​អភិរក្ស​សត្វ​នៃ​រដ្ឋ​ផ្លរី​ដា។ ជាមួយគ្នា ខាង​វិទ្យាស្ថាន បាន​អំពាវ​នាវ​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ឲ្យ​ប្រជាជន​ទាំង​អស់ មាន​ការ​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​សម្រាប់​ទម្លាប់​នៃ​ការ​ចោល​សំរាម និង​ចូលរួម​ការ​សំអាត​សំរាម​ជា​ប្រចាំ​ដើម្បី​បរិស្ថាន។

គួរ​ឲ្យ​ដឹង​ថា កាល​ពី​ខែ​មុន​ក៏​ធ្លាប់​មាន​កូន​ត្រី​ដូហ្វីន​មួយ​ក្បាល​ដែល​បាន​ងាប់ និង​អណ្ដែត​មក​លើ​ឆ្នេរ​ដូចគ្នា​ក្រោយ​ពេល​ដែល​វា​លេប​ថង់​ប្លាស្ទិក​ធំ​ៗ​ចំនួន​ពីរ និងប៉េតប៉ោង​ចូល​ទៅ​ក្នុង​ពោះ៕

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ រ័ត្ន