ជូន​ពរ​នាង​ទៅ តារា​ស្រី​ដ៏​ល្បី​របស់​ភូមា សម្រេច​ចិត្ត​បួស​ជា​ដូនជី ឈប់​ស្ដាយ​នឹង​រឿង​លោកិយ​ហើយ

  • 2019-05-22 05:04:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ស្រី​ដ៏​មាន​ប្រជាប្រិយភាព​របស់​ភូមា​មួយ​រូប​បាន សម្រេច​ចិត្ត​កោរ​សក់​បួស​ជា​ដូន​ជី ដោយ​សុខ​ចិត្ត​បោះបង់​ចោល​ជីវភាព​ស៊ីវិល័យ​ទៅ​ជ្រក​កោន​ក្រោម​ព្រះធម៌ ​ជា​ថ្នូរ​មក​វិញ​នូវ​ចិត្ត​បរិសុទ្ធ​មិន​ជាប់​ជំពាក់​នឹង​រឿង​លោកិយ​ទាំង​ឡាយ តាម​ពុទ្ធ​ឱវាទ​របស់​ព្រះ​ពុទ្ធ។

តាម​ទំព័រ Buddhism For World Peace And Humanity បាន​ឲ្យ​ដឹង​តារា​ស្រី​រូប​នោះ​មាន​ឈ្មោះ Soe Pyae Thazin។ នាង​គឺ​ជា​តារា​សម្ដែង ដើរ​ម៉ូដ និង​ជា​តារា​ចម្រៀង​កំពុង​ពេញ​និយម​នៅ​ក្នុង​ប្រទេស​ភូមា។ ប៉ុន្តែ​ប្រភព​ខាង​លើ​មិន​បាន​បញ្ជាក់​ថា តារា​ស្រី​នឹង​បួស​ជា​រៀង​រហូត​ឬ​យ៉ាង​ណា​ឡើយ។

ជា​មួយ​នឹង​ការ​សម្រេច​ចិត្ត​នេះ ពុទ្ធសាសនិក​ជា​អ្នក​គាំទ្រ​នាង​ជា​ច្រើន បាន​ជូន​ពរ​ Soe Pyae Thazin ឲ្យ​នាង​សម្រេច​បាន​នូវ​ចំណេះ​ដឹង​ល្អ​របស់​ពុទ្ធឱវាទ​ទាំង​ឡាយ។ ពិសេស​ពុទ្ធ​ឱវាទ​ខាង​ក្រោម​ដែល​ថា៖

១.ប្រាក់​មិន​មែន​ជា​អ្វី​ទាំង​អស់​នោះ​ទេ ២.សម្រស់​ជា​របស់​ដែល​មិន​ស្ថិតស្ថេរ​ឡើយ ៣.ឈ្មោះ និង​កិត្តិនាម​ក៏​មិន​យូរ​អង្វែង ៤.ប៉ុន្តែ​មាន​តែ គុណធម៌ គំនិត​ប្រាជ្ញា ប៉ុណ្ណោះ ទើប​ជា​អ្វី​ៗ​ទាំង​អស់​សម្រាប់​ជីវិត​យើង​រាល់​គ្នា៕

រូបភាព៖ Buddhism For World Peace And Humanity

អត្ថបទ៖ ទារិកា

អត្ថបទថ្មី