​Apple នឹង​បង្ហាញ​ចេញ​របស់ ៥ មុខ​នេះ​ដើមខែក្រោយ

  • 2019-05-23 07:17:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


​ជំនាន់ developer beta មានដូចជា iOS 13 លើ iPhone/iPad , macOS 10.15 លើ Mac , tvOS 13 លើ AppleTV, និង WatchOS 6 លើ Apple Watch ព្រម​ជាមួយ​និង​មុខងារ​កម្មវិធី​ថ្មីៗ​លើ iPad និង Mac ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​បង្ហាញ​ខ្លួន​លើ​ឆាក​ព្រឹត្តិការណ៍​ប្រចាំ​ឆ្នាំ WWDC 2019 Keynote នៅ​ថ្ងៃ​ទី ​៣ ​ខែ​មិថុន​ឆ្នាំ ២០១៩ ខាង​មុខ​នេះ​ដែល​នឹង​ធ្វើ​ឡើង​នៅ​ San Jose រដ្ឋ​កាលីហ្វញ៉ា​។

​អ្វី​ដែល​គេដឹង​មួយទៀតគឺផ្នែក Hardware ដ៏សំខាន់លើ MacBook Pro ​​ដែល​នឹង​ដាក់​បញ្ចូល​ឈីប​ល្បឿន ៨-core ​ដំបូង​គេ ជំរុញ​​ឲ្យ​ដំណើរការ​កុំព្យូទ័រ MacBook ​លឿន​ជាង​មុន ៤០%។

លើស​ពី​នេះ​ទៀត Apple ​នឹង​អាប់ដេត​​ជំនាន់​ក្ដារចុច Butterfly ថ្មី​នោះ​កាន់​តែ​ប្រសើរ​លើស​មុនផង​ដែរ៕

អត្ថបទទាក់ទង៖

ប្រភព៖ 9to5Mac   ប្រែ​សម្រួល៖ រក្សា