សង្រ្គាម​ពាណិជ្ជកម្ម​អាមេរិក-ចិន អាច​បង្ក​ឲ្យ iPhone ឡើង​ថ្លៃ​ជាង​មុន​ខ្ទង់ ១ សន្លឹក

  • 2019-05-22 01:43:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចំពោះ​ការ​កែប្រែ​គោលនយោបាយ​ថ្លៃ​ពន្ធ​ដែល​ជា​សង្រ្គាម​ពាណិជ្ជកម្ម​រវាង​ប្រទេស​មហាអំណាច​អាមេរិក-ចិន មិន​ត្រឹម​តែ​បង្ក​ផល​ប៉ះពាល់​ដល់​ក្រុមហ៊ុន​យក្ស Huawei មួយ​នោះ​ទេ ទៀត​សោត​សូម្បី​តែ​ក្រុមហ៊ុន​ក្នុង​ស្រុក Apple ​ក៏​ប្រឈម​រង​ឥទ្ធិពល​អវិជ្ជមាន​នេះ​ដូច​គ្នា។

យោង​តាម​ការ​ព្យាករណ៍​ចុង​ក្រោយ​បង្អស់​ចេញ​ពី JP Morgan បាន​បង្ហាញ​ថា​គោលនយោបាយ​បង់​ពន្ធ​ថ្មី ​នឹង​ធ្វើ​ឲ្យ​តម្លៃ​របស់ iPhone មាន​ការ​កើន​ឡើង​ប្រមាណ ១៤ ភាគរយ ពោល​បើ​គិត​នៅ​តម្លៃ​ស្មាតហ្វូន​ជំនាន់​ក្រោយ​បច្ចុប្បន្ន សម្រាប់​ម៉ូឌែល iPhone XS ដែល​តម្លៃ​ដើម ៩៩៩ ដុល្លារ អាច​កើន​ដល់ ១ ១៤២ ដុល្លារ មិន​ខុស​ពី iPhone XR ​ថ្លៃ ៧៩៩ ដុល្លារ អាច​ឡើង​ដល់ ៩១១ ដុល្លារ ហើយ​ការ​ប្រែប្រួល​តម្លៃ​នេះ​សោត​ក៏​ទំនង​ជា​ជះ​ឥទ្ធិពល​ដល់​ iPhone XI, iPhone XI Max និង iPhone XIR សេរ៊ី​ឆ្នាំ ២០១៩ នេះ​ផង​ដែរ។

ផ្អែក​តាម​ការ​ព្យាករណ៍​ខាង​លើ Apple ក៏​នឹង​មាន​គុណវិបត្តិ​យ៉ាង​ធ្ងន់ធ្ងរ ​ព្រោះ​តួ​លេខ​លក់ iPhone នា​ពេល​បច្ចុប្បន្ន​កំពុង​មាន​ការ​ធ្លាក់​ចុះ ដោយ​សារ​កត្តា​តម្លៃ​នេះ​ផ្ទាល់​តែ​ម្តង។

ដោយ​ហេតុផល​នេះ​ហើយ ប្រភព​ពី JP Morgan ក៏​បង្ហាញ​ការ​ជឿជាក់​ថា Apple នឹង​មិន​ប្រើ​ជម្រើស​ដំឡើង​ថ្លៃ iPhone នោះ​ទេ ផ្ទុយ​ទៅ​វិញ​នឹង​បង្ខំ​ចិត្ត​យល់ស្រប​តាម​ការ​ឡើង​ថ្លៃ​ពន្ធ ហើយ​ចំណូល​រំពឹង​ចុះ​ទាប​ជាង​មុន​ប្រមាណ ៤ ភាគរយ។

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ techmoblog   ប្រែ​សម្រួល៖ កៅ រក្សា

អត្ថបទពេញនិយម