រូបភាពច្រើនសន្លឹកផ្អែមល្ហែមពីឱក សុគន្ធកញ្ញា និងស្វាមីពេលទៅក្រេបទឹកឃ្មុំ នៅប៉ារីស

  • 2019-05-23 08:34:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


កំពូល​តា​រា​ចម្រៀង​ជួរ​មុខ​​ ឱក​​​ ​សុគន្ថ​កញ្ញា​ បាន​បញ្ចប់​ភាព​នៅ​លីវ​ ដោយសម្រេច​ចិត្ត​រៀប​អា​ពាហ៍​ពិ​ពាហ៍​ជាមួយ​​ប្អូន​ប្រុស​ថៅ​កែ​ហង្ស​មាស​​​​ លោក​ អឹង​​ សុខ​លី ​កាលពីថ្ងៃទី១៦​​​ ខែ​​​ ឧសភា​​​ ឆ្នាំ​២០១៩​​ ទើប​កន្លង​ទៅ​ថ្មីៗ​នេះ។

ជាក់​ស្តែង​​ ទើប​តែ​ប៉ុន្មាន​ម៉ោង​មុន​នេះ​ស្វាមី​ ​របស់​កំពូល​តារា​ចម្រៀង​រូប​នេះ​បាន​បង្ហោះ​រូប​ភាព​ដំណើរ​កម្សាន្ត​ ​ក្រេប​ទឺក​ឃ្មុំ ​ក្រោយ​រៀបការ​​ នៅ​ទីក្រុងប៉ារីស​​ ប្រទេសបា​រាំង​។ ការ​មក​កម្សាន្ត​ក្រេប​ទឹក​ឃ្មុំ​ក្រោយ​រៀប​ការ​នៅ​ទី​នេះ មិន​មែន​ជា​ដំណើរ​កម្សាន្តលើកទី១ របស់​កំពូលតារាចម្រៀងស្រីរូបនេះទេ វាគឺជាលើកទី៣ ហើយ។ នេះបើតាមការបញ្ជាក់របស់សាមីខ្លួនលើបណ្ដាញសង្គម ដោយសរសេរថា៖ "ការ​មកដល់​ទីនេះ​ជាលើកទីបី​របស់ខ្ញុំ​...! លើកទីមួយ​ជា​មួយ​អ្នក​ម្តាយ​ជាទី​គោរព លើកទីពីរជាមួយប្អូនស្រីជាទីស្រលាញ់​ លើកទីបីជាមួយស្វាមីបណ្ដូល​ចិត្ត ទាំង​បី​លើកគឺពោរពេញដោយភាពកកក្តៅ និងក្តីស្រលាញ់....។

គួរបញ្ចាក់ផងដែរថា​ តាមការរៀបរាប់ខាងលើ អាចបញ្ជាក់បានថាប្រទេសបារាំង​ ប្រហែលជាទឹកដីដែលកំពូលតារារូបនេះ​ ចាប់អារម្មណ៍ និងចូលចិត្តទៅកម្សាន្ត។ ពិសេសតាមប្រភពស្និទ្ធស្នាលបានឲ្យដឹងថា៖ "គាត់ចូលចិត្តបារាំង ព្រោះមានកន្លែង​ដែលចូលចិត្តទៅដូចជា: ១-អគារTour Eiffel ឈ្នះនៃការតាំងពិព័រណ៍ពិភពលោក នៅចុងបញ្ចប់នៃសតវត្សទី ១៩។ ២-The Louvre ឬសារមន្ទីរបារាំងដ៏ល្បីបំផុតក៏មានតម្លៃ​ការប្រមូលផ្ដុំនៃគំនូរ និងហ្វ្រេសស្តារពីវិចិត្រករល្បីៗ នៅទីនេះមានជាង ៣០ ម៉ឺននាក់។ ៣-Disneyland ទីក្រុងប៉ារីស អ្នកស្រុក​ និងអ្នកទេសចរគ្រប់វ័យចូលចិត្ត្តទៅកម្សាន្ត​ គឺជាឧទ្យានកម្សាន្តដ៏អស្ចារ្យមួយនៅក្នុងពិភពលោក។ ៤-Versailles - ទីលំនៅជាកម្មសិទ្ធិរបស់ព្រះមហាក្សត្រដ៏ល្បីល្បាញ ប៉ុន្ដែឥឡូវវិមាន គឺជាសារមន្ទីរ និងជានិមិត្ដរូបនៃប្រទេស"។ នេះបើតាមប្រភពដដែលបានបង្ហើបទើបកំពូលតារាស្រីរូបនេះជ្រើសរើសទៅទីនេះជាកន្លែងសម្រាកក្រេបទឹកឃ្មុំ។

យ៉ាងណាមិញ​ មានអ្នកគាំទ្រកំពូលតារាស្រីរូបនេះ​ និងកោតសរសើរយ៉ាងខ្លាំងនូវសំណាង​ ដែលជួបនឹងមនុស្សល្អ ស័ក្ដិសម​​ ចាប់ដៃដើរផ្លូវរួមគ្នា​ ពិសេសមានមតិលើកឡើងថាសង្ឃឺមថាតារាស្រីរូបនេះ​​ ត្រឡប់មកពីកម្សាន្តក្រេបទឹកឃ្មុំវិញព្រម​ ជាមួយដំណឹងល្អសម្រាប់ចំណងដៃអ្នកទាំំង២ផងដែរ។

​ផ្អែមល្ហែមយ៉ាងណាទស្សនារូបភាព​​​ខាងក្រោម៖

រូបភាពយកពី IG៖ លោក អ៊ឹង សុខលី ​

អត្ថបទ៖ សិរីរត្នន៍