សំបុត្រ​កម្ពុជា​ប៉ះ​ប៉ាគីស្ថានចាប់លក់ថ្ងៃទី៣១ឧសភា

  • 2019-05-24 01:57:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សំបុត្រ​ចូល​ទស្សនា​ការ​ប្រកួត​រវាង​ម្ចាស់​ផ្ទះ​កម្ពុជា​ និង​ភ្ញៀវ​ប៉ាគីស្ថាន​ក្នុង​យុទ្ធនា​ការណ៍​ជម្រុះ​ FIFA World Cup 2022​ ប្រចាំ​តំបន់​អាស៊ី​ និងជម្រុះ​ Asian Cup 2023 នឹង​ចាប់​លក់​ដាច់​ខែ​ឧសភា ឆ្នាំ​២០១៩​នេះ​ហើយ។

តាម​ការ​ប្រកាស​របស់​សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពជា​សំបុត្រ​នឹង​ចាប់​លក់​ពី​ម៉ោង​៩​ព្រឹក​ដល់​ម៉ោង​​៦​ល្ងាច​នៅ​ពហុកីឡដ្ឋាន​ជាតិ ក្នុង​រាជ​ធានី​ភ្នំពេញ។ សំបុត្រ​មាន​២​ប្រភេទ​​គឺ​ប្រភេទ​ទី​១​តម្លៃ​ ១​ម៉ឺន​រៀល​ និង​ប្រភេទ​ទី​២​ តម្លៃ​​៥​ពាន់​រៀល។​

ក្រុម​ជម្រើស​ជាតិ​កម្ពុជា

នា​ថ្ងៃ​ទី​៦​ ខែ​មិថុនា ឆ្នាំ​២០១៩​ខាង​មុខ​ ​គឺ​ជា​ការ​ប្រកួត​ជើង​ទី​១​​ដែល​​កម្ពុជា​​បើក​ទ្វារ​ពហុកីឡដ្ឋាន​ជាតិ​ ក្នុង​រាជ​ធានី​ភ្នំពេញ​ដើម្បី​ទទួល​​ស្វាគមន៍​ប៉ាគីស្ថាន​ និង​ជើង​ទី​២​ ថ្ងៃ​ទី​១១ ខែ​មិថុនា ឆ្នាំ​២០១៩​ ប៉ាគីស្ថាន​ទទួល​កម្ពុជា​វិញ៕

ក្រុម​ជម្រើស​ជាតិ​ប៉ាគីស្ថាន (រូបថត៖ PFF)

អត្ថបទ៖ ជាន ចាន់រ៉ា