Kompany ត្រូវ​បាន​តែងតាំង​ជា​គ្រូ​បង្វឹក​ក្លឹប​ Anderlecht

  • 2019-05-24 03:11:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Vincent Kompany ត្រូវ​បាន​ជ្រើសរើស​ជា​គ្រូ​បង្វឹក​ និង​ជា​កីឡាករ​ផង​នៅ​ក្លឹប​ Anderlecht របស់​បែលហ្សិក​បន្ទាប់​ពី​ជួប​ប្រជុំ​ប្រមាណ​៦​ម៉ោង​ជាមួយ​ម្ចាស់​ក្លឹប។​​ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​ប្រធាន​ផ្នែក​បច្ចេកទេស​លោក​ Frank Arnesen។​

ខ្សែ​ការពារ​ឆ្នើម​ និង​ជា​អតីត​ប្រធាន​ក្រុម​បាន​ប្រកាស​ចាកចេញ​ពី​ Manchester City កាល​ពី​ថ្ងៃ​អាទិត្យ​សប្ដាហ៍​មុន​ក្រោយ​ចំណាយ​ពេល​អស់​១១​ឆ្នាំ​នៅ Etihad ហើយ​ឈ្នះ​ Premier League ៤​ដង និង​ពាន​ក្នុង​ស្រុក​មួយ​ចំនួន​ទៀត​​នៅ​ទីនោះ។​

Kompany បាន​ជ្រើស​យក​ Anderlecht ដែល​ជា​ក្លឹប​អាជីព​របស់​ខ្លួន​កាល​នៅ​ជា​យុវជន​ ហើយ​រូប​គេ​មិន​បាន​ចោល​អាជីព​ជា​កីឡាករ​ភ្លាម​ៗ​ទេ​ គឺ​នឹង​ដើរ​តួ​ជា​កីឡាករ​ផង​ និង​គ្រូ​បង្វឹក​ផង​សម្រាប់​រដូវ​កាល​ក្រោយ។​ Anderlecht បច្ចុប្បន្ន​កំពុង​មាន​ទម្រង់​លេង​ធ្លាក់​ចុះ​នៅ​លីគ​ Division A របស់​បែលហ្សិក​ដោយ​ឈ្នះ​១​ដង​ប៉ុណ្ណោះ​ក្នុង​១០​ប្រកួត​កន្លង​មក៕

ប្រភព៖ Goal   ប្រែសម្រួល៖ រ័ត្ន