នៅ៥ថ្ងៃទៀត សៀវភៅ​ "ពេលវេលា​​ "​ចេញលក់ជាផ្លូវការ​ តារាល្បីច្រើនដួងប្រជែងគ្នាជួយផ្សព្វផ្សាយ

  • 2019-05-24 04:48:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


តា​រា​ល្បីៗ​ ជា​ច្រើន​ដួង​បាន​នាំគ្នា​ជួយផ្សព្វផ្សាយ ស្នាដៃថ្មីសៀវភៅ "ពេលវេលា"​ ដែល​ជា​​ស្នាដៃ​ ​របស់​អ្នកស្រី​​ មុីសន​​ សុធារី អ្នកនិពន្វល្បី​ឈ្មោះ ក្រោយទទួលបានជោគជ័យ ស្នាដៃទី១​ បែបអបិយជំនឿ "​ អាគមបរព្រៃ "​ មានអ្នកគាំទ្រច្រើនលើសការរំពឹងទុក។​ ក្រោយដំណឹងសៀវភៅ រឿងនឹងចេញលក់នាពេលឆាប់ៗហើយ ៥ថ្ងៃទៀតទេគឺនៅថ្ងៃស្អែក​ទី២៩ ខែ​ ​ឧសភា​ ឆ្នាំ ២០១៩។

ក្នុងនោះមាន ដូចជា ហង្ស ម៉ារីនី ,តួឯកស្រីស្រស់សោភា សាឡាត់ ស្រីឡាង ក្នងរឿង «មុនស្អប់ នេះស្រលាញ់» កំពុងចាក់ផ្សាយក្នុងស្ថានីយ៍ទូរទស្សន៍ ភី អ៊ិនអ៊ិន និងសៀវភៅប្រលោមលោក, យ៉ារូ ពិធីករពូកែវោហារក៏ចូលរួមក្នុងការផ្សព្វផ្សាយ កញ្ញា ទេព កញ្ញា តួស្រីក្នុងរឿង ស្រទន់មុនស្នេហ៍, និងតារាសម្តែង ស្រីនិច្ច ម្នាក់ៗមានការតាំងចិត្តខ្ពស់ក្នុងការចែករំលែក ពេលវេលា​ហើយសៀវភៅមួយក្បាលនេះ ពួកគាត់ហាក់ពេញចិត្តខ្លាំងនឹងរង់ចាំការអានដូចគ្នា មិនមែនតែហ្វេននោះទេ។ ទស្សនៈរបស់តារាប្រុសស្រីទាំំងអស់លើកឡើងថាពួកគាត់ គឺ មិនខុសពីសៀវភៅ មួយក្បាលនេះទេម្នាក់ៗ សុទ្ធតែធ្លាប់ឆ្លងកាត់​ នឹងចំណាយពេលវេលា​ អត់ប្រយោជន៍ជាច្រើន​ដោយមិនដឹងខ្លួន ហើយមិនទាន់យល់ច្បាស់នៅឡើយថា ការចំណាយទៅលើពេលវេល​ និង ការគ្រប់គ្រងពេលវេលាបែបណាត្រឹមត្រូវ ចង់បានចំណេះដឹង និងបទពិសោធ​ ពីសៀវភៅមួយនេះផងដែរ​ ទើបស្ម័គ្រចិត្តជ្រើសរើសការជួយផ្សាយសៀវភៅ ដើម្បីជួយលើកកំពស់ក្នុងការងាកនកអានសៀវភៅឲ្យបានច្រើន។

ជាក់ស្តែង សម្រាប់សៀវភៅរឿង "ពេលវេលា" អ្នកនិពន្វផ្តល់ការសម្ភាសមកកាន់ ​Sabay៖​ អ្នកស្រី សប្បាយចិត្តដែលឃើញប្អូនៗនិងមិត្តៗអ្នកនិយមគាំទ្រងាកមកចាប់អារម្មណ៍ការអានសៀវភៅច្រើន អ្នកស្រីពិតជាមានមោទកាភាពចំពោះការរិះរកនៅគំនិតដែលថ្មីៗក្នុងការចែករំលែកទៅកាន់មិត្តអ្នកអានដោយមិនខ្លាចនឿយហត់ចងក្រង​គំនិត និង​ទស្សនៈ​ល្អៗ បញ្ចូល​ចូលទៅក្នុង​សៀវភៅ ហើយ​ចង់​ឲ្យ​មហាជន​អាន​ដើម្បី​ជា​ប្រយោជន៍ និងជួយបង្កើនចំណេះដឹងក្នុងការងាកមកចាប់យកការអានសៀវភៅពិសេសអ្នកស្រីបន្ថែមថា គួរតែជ្រើសយកសៀវភៅមួយក្បាលនេះពិតជាល្អខ្លាំងណាស់ សម្រាប់អ្នកស្វែងរកគន្លឹះសំខាន់ៗ ក្នុងការគ្រប់គ្រង ពេលវេលា។

ពិសេស​គម្រោងបោះពុម្ពផ្សាយសៀវភៅថ្មីនេះមានចំនួន ៣ពាន់ក្បាល ហើយរហូតមកទល់ពេលនេះ អ្នកគាំទ្រនាំគ្នាធ្វើការកុម្ម៉ង់ទុករហូតដល់ទៅ ១ពាន់ក្បាលហើយដែរ សម្រាប់តម្លៃ ត្រឹមតែ ២៥០០០ រៀល ប៉ុណ្ណោះ។

យ៉ាងមិញ ដូចអ្វីដែលខាង "តម្រា" និងអ្នកនិពន្ធធ្លាប់និយាយកន្លងមករួចហើយថាស្វាគមន៍រាល់ការចូលរួម ក្នុងគំនិតតែមួយ​ ក្នុងការចែករំលែក និងផ្តល់ចំណេះដឹង មាន​ទស្សនៈ និង​ការ​បំភ្លឺ​ដ៏​ល្អ​ជាពិសេស​សម្រាប់​យុវវ័យ។ អត្ថន័យក្នុង សៀវភៅ ពេលវេលា " ការគ្រប់គ្រងពេលវេលាគឺសកម្មភាពភាពមិនអាចខ្វះបានក្នុងគម្រោងពាណិជ្ជកម្មសព្វបែបយ៉ាង។ គ្មានធនធានពេលវេលាស្មើនឹងគ្មានការវិនិយោគ។​ ការខ្ជះខ្ជាយពេលវេលាធ្លាប់ជាការខាតបង់ដ៏ធំក្នុងធុរកិច្ចពិភពលោក។​ ការខាតបង់នូវផលប្រយោជន៍នៃវិស័យជំនួញទូទំាងពិភពលោក មានវិសាលភាពធំធេងជាងអ្វីដែលយើងទំាងអស់គ្នាធ្លាប់ដឹង។ គម្រោងពាណិជ្ជកម្មផ្សារសេរីណាមួយដែលរចនាឡើងមកដោយមិនគិតអំពីការធ្វើយ៉ាងណា អោយគ្រប់ភាគីបានទទួលផលចំណេញរឿងពេលវេលា គម្រោងនោះឬពាណិជ្ជកម្មនោះកាន់តែក្លាយទៅជាគំរូដែលហួសសម័យ ស្ត្រេស និងខាតប្រយោជន៍​ "៕

https://www.facebook.com/DomraOfficial/videos/2249031871976380/

​ទស្សនារូបភាព ខាងក្រោម៖

អត្ថបទ៖ សិរីរត្នន៍