Man Utd មើល​ឃើញ​ខ្សែ​ប្រយុទ្ធ​ឡើង​ជើង​របស់ Lyon ម្នាក់ ហ៊ាន​ឲ្យ​​៣៥​លាន​ផោន

  • 2019-05-25 04:18:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Manchester United បាន​ស្នើ​ទឹក​ប្រាក់​៣៥​លាន​ផោន សម្រាប់​ខ្សែ​ប្រយុទ្ធ​ Moussa Dembele របស់​ក្លឹប​ Lyon។

ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​បារាំង ដែល​មាន​ការ​ចាប់​អារម្មណ៍​ពី​ក្លឹប​នៅ Premier League បាន​​បង្ហាញ​ទម្រង់​លេង​ល្អ​​សម្រាប់​រដូវ​កាល​ដំបូង​នៅ Ligue 1 ដោយ​រក​បាន​២៣​គ្រាប់​គិត​គ្រប់​កម្មវិធី ចាប់​តាំង​ពី​ក្លឹប Celtic។ វ័យ​ទើប​២២​ឆ្នាំ​មាន​សមត្ថភាព​ខ្ពស់​បែប​នេះ United នេះ​បាន​ដាក់​សំណើ​ទិញ​៣៥​លាន​ផោន ដោយ​លោក Ole Gunnar Solskjaer ចង់​ពង្រឹង​តំបន់​ប្រយុទ្ធ​ ក្រោយ​ខកចិត្ត​នៅ​រដូវ​កាល​២០១៨-១៩។

តាម​ការ​ឲ្យ​ដឹង បិសាច​ក្រហម​បាន​តាម​ដាន​ Dembele តាំង​ពី​គេ​នៅ​យុវជន​របស់ Paris Saint-Germain។ កុងត្រា​របស់ Dembele មាន​រហូត​ដល់​ឆ្នាំ​២០២១ មាន​ន័យ​ថា Lyon ដែល​មាន​ឈ្មោះ​ទៅ​លេង Champions League នៅ​រដូវ​កាល​ក្រោយ​ អាច​មាន​ឱកាស​កាស​ខ្លាំង​ក្នុង​ការ​ចរចា​តម្លៃ​ខ្លួន​បន្ត៕ ​

ប្រភព៖ Goal   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

អត្ថបទពេញនិយម