ក្លឹប​មួយ​ក្នុង​ Serie A បាន​ឡើង​មក​លេង UCL ជា​លើក​ដំបូង ចាប់​តាំង​ពី​បង្កើត​១១២​ឆ្នាំ

  • 2019-05-27 02:03:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Atalanta បាន​ឡើង​ទៅ​លេង​វគ្គ​ចែក​ពូល Chanpions League ជា​លើក​ដំបូង​ក្នុង​ប្រវត្តិសាស្ត្រ​ក្លឹប បន្ទាប​ពី​ប្រកួត​ឈ្នះ​នៅ​ណាត់​ចុងក្រោយ​​​នៅ Serie A កាល​ពី​យប់​មិញ។

នៅ​សប្ដាហ៍​ចុងក្រោយ​នៃ​លីគ​កំពូល​របស់ Serie A ក្រុម​​៤​រួម​មាន​ Atalanta, Inter Milan, AC Milan និង Roma បាន​ត្រូវ​ប្រដេញ​ពិន្ទុ​គ្នា​ដើម្បី​បាន​តំណែង​ឡើង​ទៅ​លេង UCL។ ចុងក្រោយ Atalanta និង Inter Milanប្រជែង​បាន​ចំណាត់​ថ្នាក់​លេខ​ ៣​និង​៤ មាន​សិទ្ធិ​ឡើង​ទៅ​លេង​វគ្គ​ចែក​ពូល។

ប្រកួត​ក្នុង​សប្ដាហ៍​ទី​៣៨​​​នៃ Serie A ក្រុម Atalanta បាន​យក​ឈ្នះ Sassuolo ៣-១ ខណៈ Inter ឈ្នះ Empoli ដែល​​ត្រូវ​កាត់​ចេញ​ពី​លីគ​កំពូល ២-១។ សរុប​ក្រុម​ទាំង​៤​របស់​អ៊ីតាលី​ដែល​មាន​ទៅ​លេង​ Champions League រដូវ​កាល​ក្រោយ​មាន Juventus, Napoli, Atalanta និង Inter Mila៕​​

ប្រភព៖ BBC   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

អត្ថបទថ្មី