សម្រាប់​ថ្ងៃ​ដាក់​បិណ្ឌ​ ម៉ូដ​ប៉ុណ្ណឹង​ស្អាត​សមរម្យ​ដែរ​អត់?

  • 2014-09-13 19:23:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សម្រាប់​សុភាព​នារី​ខ្មែរ​ភាគ​ច្រើន​ដែល​រវល់​ការងារ ​និង​ការ​សិក្សា​ ប្រាកដ​ជា​មិន​សូវ​ជា​មាន​ពេល​ច្រើន​ប៉ុន្មាន​ឡើយ​ក្នុង​ការ​រៀប​ចំ​សំលៀក​បំពាក់​អាវ​ប៉ាក់ សំពត់​ហូល​ផាមួង​ទៅ​វត្ត​ក្នុង​ថ្ងៃ​កាន់​បិណ្ឌ​​នោះ​ទេ​។ ប៉ុន្តែ កុំ​បារម្ភ​ណា៎ សុភាព​នារីៗ​យើង!

 

សប្ដាហ៍​នេះ​ Sabay Style នឹង​​បង្ហាញ​ម៉ូដ​អាវ​ស​សាច់​សារ៉ូ ដៃ​វែង​ក​ឌុប និង​សំពត់​ស្វារ៉េ​ពណ៌​ខ្មៅ​ត្រឹម​ជង្គង់​ សាមញ្ញៗ ងាយ​ស្រួល​ក្នុង​ការ​អង្គុយ ឈរ ​ដើរ គឺ​ស័ក្ដិសម​ល្មម​អាច​ទៅ​វត្ត​បាន​​ក្នុង​រដូវ​កាល​បុណ្យ​ភ្ជុំ​នេះ​តែ​ម្ដង បើ​សិន​ប្រិយ​មិត្ត​នារី​រវល់ ឬ​គ្មាន​សំលៀក​បំពាក់​ប្រពៃណី​ខ្មែរ។ យ៉ាង​ណា​មិញ គ្មាន​អ្វី​ស្អាត​ស្អាត​ស័ក្ដិសម​ជាង​សំលៀកបំពាក់​ប្រពៃណី​ខ្មែរ​យើង​ឡើយ។

 

តោះ! ទៅ​មើល​ម៉ូដ​ខាង​ក្រោម​ទាំងអស់​គ្នា​ មាន​មួយ​ណា​​ត្រូវ​ចិត្ត​អត់? ប្រាប់​Sabay វិញ​ផង​ណា!​

 

 

 

 

 

 

 

 

 

 

 

 

អត្ថបទ៖ សុខ​អូន