លែង​ហ៊ាន​បើក​ម៉ាស៊ីន​ត្រជាក់​ភ្លាមៗ​ហើយ បើដឹងថាប៉ះពាល់យ៉ាងនេះ

  • 2019-05-27 04:10:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ប្រើប្រាស់​រថយន្ត​មួយ​ចំនួន​អាច​មិន​ដឹង​ឬ​ធ្វេសប្រហែស នៅ​ពេល​បញ្ឆេះ​រថយន្ត​បើក​ម៉ាស៊ីន​ត្រជាក់​ភ្លាមៗ ដែលអ្នកជំនាញ​ប្រាប់​ថា​អាច​នាំ​គ្រោះថ្នាក់​ចំពោះ​សុខភាព​ពី​មេរោគ​ក្នុង​រថយន្ត​។

លោក គង់ សុ​ជា ប្រធាន​ផ្នែក​សេវាកម្ម​ជួសជុល​រថយន្ត​របស់​ក្រុមហ៊ុន​តូយ៉ូតា​ខេមបូឌា​ឲ្យ​ដឹង​ថា ករណី​នេះ​ក៏​ជា​ប្រុងប្រយ័ត្ន​មួយ​ដែរ។ ការ​បើក​ម៉ាស៊ីន​ត្រជាក់​ភ្លាមៗ​នៅ​ពេល​ចាប់ផ្ដើម​បញ្ឆេះ​រថយន្ត​អាច​នាំ​មេរោគ​ដែល​ទុំ​ជាប់​កញ្ច្រែង​ម៉ាស៊ីន​ត្រជាក់​ហើរ​ចូល​ខ្លួន​អ្នក​បើកបរ​និង​អ្នក​រួម​ដំណើរ​ដែល​បង្ក​ផល​ប៉ះពាល់​ដល់​សុខភាព។

លោក​បន្ត​ថា នៅ​ពេល​បញ្ឆេះ​រថយន្ត​អ្នក​បើកបរ​គួរ​តែ​បើក​ទ្វារ​កញ្ចក់ ៣ ទៅ ៥ នាទី​ដើម្បី​មេរោគ​ហើរ​ចេញ​អស់ ដើម្បី​នាំ​ខ្យល់​ធម្មជាតិ​ពី​ខាងក្រៅ​ដែល​​ជួយ​​កាត់​បន្ថយ​​មេរោគ​នៅ​ក្នុង​រថយន្ត។

លោក​បន្ថែម​ដោយ​កត់​សម្គាល់​ថា អ្នក​បើកបរ​ភាគច្រើន​នឹង​ចាប់​បើក​ម៉ាស៊ីន​ត្រជាក់​ភ្លាមៗ​​នៅ​ពេល​បញ្ឆេះ​រថយន្ត​​ដើម្បី​ទប់ទល់​ភាព​ស្អុះស្អាប់​ ប៉ុន្តែ​បើ​តាម​អ្នក​ជំនាញ​ប្រាប់​ថា​គេ​គួរ​តែ​ទុក​មួយ​​រយៈ​និង​បើក​កញ្ចក់​ឡាន​ចំហ​មួយ​សន្ទុះ​ដើម្បី​នាំ​ខ្យល់​ពី​ខាងក្រៅ​​ ជួយ​កាត់​បន្ថយ​​មេរោគ​ពី​ក្នុង​រថយន្ត​ដែល​នាំ​ប៉ះពាល់​​ដល់​សុខភាព​៕

អត្ថបទ៖ ប៊ុណ្ណារ៉ា