F11 Pro Waterfall Gray របស់ OPPO រាងឡើងស្ល៊ីម តម្លៃវិញអស់ទាស់តែម្តង!

  • 2019-05-27 09:14:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់ពីការ Warm Up នូវរូបរាងដ៏ស្រទន់នៃកូនស្រីពៅត្រកូល F របស់ OPPO រួចមក ថ្ងៃនេះ F11 Pro Waterfall Gray បានបញ្ចេញតម្លៃផ្លូវការរបស់ខ្លួន គឺ ៣៥៩ដុល្លារ។

F11 Pro Waterfall Gray មកជាមួយនឹងពណ៌ដ៏ទាក់ទាញបំផុតគឺ ពណ៌ស បែកស្វាយស្រាល ដោយមានពន្លឺប្រដេញភ្លឺផ្លេកៗ ជាប្រភេទស្មាតហ្វូនដែលកំពុងមានការចាប់អារម្មណ៍ និងស៊ីវីល័យ ដែលមានសមត្ថភាពខ្ពស់ មិនធ្វើឲ្យអ្នកប្រើប្រាស់ខកបំណងនោះទេ ព្រោះកូនស្រីពៅត្រកូល F រូបនេះ បានមកជាមួយនឹង RAM ទំហំ 6GB និង ROM ទំហំ 128GB ដែលធំជាងម៉ូឌែលរៀមច្បងកន្លងមក។

ប៉ុន្តែ​អ្វីដែលសំខាន់សម្រាប់អ្នកប្រើប្រាស់នោះ គឺសំណួរសួរថា តើម៉ូឌែល F11 Pro Waterfall Gray នេះ គឺជាប្រភេទទូរសព្ទរបស់ក្រុមហ៊ុន OPPO ដែលបានចាប់ផ្តើមបំពាក់នូវទំហំ ROM 128GB ឬយ៉ាងណា? ហើយអ្វីដែលសំខាន់ជាងនេះទៅទៀតនោះ គឺម៉ូឌែលនេះមើលទៅពិតជាសាកសមខ្លាំងណាស់ជាមួយនឹងសុភាពនារីយើងគ្រប់គ្នា និងគ្រប់វ័យតែម្តង។ នេះបើយោងតាមការមើលឃើញតាមរយៈការ Comment និងការ Shared នៅលើ Page ផ្លូវការរបស់ OPPO ដែលសកម្មភានច្រើនជាងគេ ព្រោះវាជាប្រភេទទូរសព្ទដែលអាចនិយាយបានថា វាស្ថិតក្នុងក្តីស្រម៉ៃរបស់សុភាពនារីគ្រប់រូប។

ទូរសព្ទ F11 Pro Waterfall Gray កំពុងតែទាក់ចិត្តសុភាពនារីយើងហើយនៅពេលនេះ ជាពិសេសវាសាកសមខ្លាំងណាស់ដើម្បីលើកសម្រស់ស្រ្តី នៅពេលដែលពួកគេបានប្រើប្រាស់នូវម៉ូឌែលនេះ ដែលពោរពេញទៅដោយភាពជឿជាក់ថែមទៀតផង។ មិនត្រឹមតែមានសមត្ថភាពល្អប៉ុណ្ណោះទេ ស្រីស្អាតកូនពៅ F11 Pro Waterfall Gray រូបនេះ មើលទៅមានកាមេរ៉ាបង្កប់ខ្លួនដូច​ម៉ូឌែល F11 Pro ជារៀមច្បងផងដែរ ហើយវាមានកាមេរ៉ាភ្លោះក្រោយទំហំ 48MP និងមានអេក្រង់លាតសន្ធឹងស្រលះភ្នែកថែមទៀតផង។

ចង់ដឹងណាស់ថាតើស្រីស្អាតរូបនេះ នឹងមានបច្ចេកវិទ្យាសាកថ្មលឿន និងបច្ចេកវិទ្យាជំនួយល្បឿន Hyper Boost និងកម្មវិធីល្អៗឯទៀតដូច F11 Pro ជារៀមច្បងមុនៗអត់ហ្ន? បើមានមែនច្បាស់ជាអេមហើយគ្នាយើងអើយ។ OPPO F11 Pro Waterfall Gray តម្លៃត្រឹមតែ ៣៥៩ដុល្លារ​ប៉ុណ្ណោះ គឺស៊ីផុយតែម្តងសម្រាប់សុភាពបុរសយើង ដើម្បីទិញជាកាដូជូនដល់មនុស្សជាទីស្រលាញ់​របស់ខ្លួន ហើយស្រ្តីខ្លួនឯងក៏អាចទិញជូនខ្លួនឯងបានដែរ សម្រាប់អ្នកចាប់ផ្តើមការងារថ្មី និងជោគជ័យថ្មី៕