Honda Scoopy i ស៊េរី ២០២០ រចនាម៉ូដពិសេសសម្រាប់តែកម្ពុជាមួយប៉ុណ្ណោះ
- 2019-05-27 10:15:20
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Honda Scoopy i ស៊េរី ២០២០ រចនាម៉ូដពិសេសសម្រាប់តែកម្ពុជាមួយប៉ុណ្ណោះ
ចន្លោះមិនឃើញ
ក្រុមហ៊ុន N.C.X. ដែលជាក្រុមហ៊ុនតែមួយគត់ទទួលបានសិទ្ធិដំឡើង និងចែកចាយម៉ូតូម៉ាក ហុងដា ប្រចាំប្រទេសកម្ពុជា បានដាក់សម្ពោធជាផ្លូវការនូវម៉ូតូម៉ាក Honda SCOOPY i ស៊េរីថ្មី ដែលមានការរចនាម៉ូដបែបសម័យទំនើប និងស្ទីលយ៉ាងប្លែកបែបឌីជីថល ហើយជាពិសេសនោះគឺសម្រាប់តែ ព្រះរាជាណាចក្រកម្ពុជាមួយប៉ុណ្ណោះ។
លោក ប៊េន គៀស្រ៊ីថាណាកន (Ben Kiasrithanakor) ប្រធានក្រុមហ៊ុន N.C.X បានមានប្រសាសន៍ថា ៖ "នេះគឺជាលើកដំបូងដែល N. C. X. នាំយកមកនូវការរចនាម៉ូតផ្ដាច់មុខសម្រាប់តែប្រទេសកម្ពុជាដោយប្រើប្រាស់រូបរាង “ Hexagon” ដែលជាតែមរចនានៅ SCOOPYi ប្រភេទ Prestige ហើយតែម “ Hexagon” នេះឆ្លុះបញ្ចាំងពីភាពវិវត្តភាពទៅមុខរបស់យុគសម័យថ្មី។ ចំណែកឯ SCOOPYi ប្រភេទ Urban វិញ ពួកយើងបានរចនាឡើងផ្សាភ្ជាប់ទៅនឹងយុគសម័យឌីជីថល ដោយរចនាជា QR Code ជាមួយតែមម៉ូតូ"។
លោក Ben Kiasrithankorn បានបន្តលើកឡើងថា សម្រាប់ម៉ូដែលទាំងពីរនេះបានផ្ដោតទៅលើភាពប្លែកទាន់សម័យរបស់យុវវ័យសម័យថ្មី។
លើកនេះ ក្រុមហ៊ុន N. C. X. បានបង្កើតវីដេអូផ្សព្វផ្សាយពាណិជ្ជកម្មថ្មីមួយ ជាមួយ កញ្ញា មាន សុនីតា និងលោក ហេងវិសាល ដែលជាអ្នកចូលចិត្តលេងស្ទីលប្លែកៗ ក្នុងសង្គម មកធ្វើជាអគ្គរាជទូតសុឆន្ទៈរបស់ New Honda SCOOPYi, BE NEXTSTER។
Honda Scoopy i ស៊េរីថ្មីមានជម្រើសពណ៌ចំនួន ៥ សម្រាប់ជ្រើសរើសគឺមាន ពណ៌ស, ខ្មៅ និងក្រហម សម្រាប់ម៉ូដែល Prestige ហើយពណ៌ខៀវ និងពណ៌ផ្កាឈូកសម្រាប់ម៉ូដែល URBAN។
អតិថិជនទាំងអស់អាចរកទិញបាននៅគ្រប់បណ្ដាហាងលក់ម៉ូតូហុងដាទាំងអស់ទូទាំងប្រទេស ចាប់ពីថ្ងៃទី ២៥ ខែឧសភា ឆ្នាំ ២០១៩ នេះតទៅ។សម្រាប់ព័ត៌មានបន្ថែមទំនាក់ទំនង ៖ 010 922 922 ឬ ចូលទៅកាន់គេហទំព័រ Honda៕