បុរស​ម្នាក់​នេះ​ហើយ ​ធ្វើ​ឱ្យ Ramos ​អស់​ចិត្ត​ពី Real Madrid ​លែង​ស្ដាយ​អ្វី​ទៀត​

  • 2019-05-28 01:52:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដំណឹង​ចង់​ចាកចេញ​ពី​ក្រុម Real Madrid ​របស់​កីឡាករ Sergio Ramos ​គឺ​ពិត​ជា​កើត​ឡើង​ប្រាកដ​មែន ​ក្រោយ​ពី​រូបគេ​បាន​អន់​ចិត្ត​ជាមួយ​លោក Florentino Perez ​ម្ចាស់​ក្លឹប​ផ្ទាល់​តែ​ម្ដង។

Ramos ​ចូល​រួម​ជាមួយ​ក្រុម Real Madrid ​តាំង​ពី​ឆ្នាំ​២០០៥ ​និង​ជួយ​ក្រុម​នេះ​ឈ្នះ​ពាន​រង្វាន់​ជា​ច្រើន។ ខណៈ​ដែល​ឆ្នាំ​នេះ​វិញ ​រូបគេ​ហាក់​មិន​បាន​បង្ហាញ​ទម្រង់​លេង​ល្អ​ឡើយ ​ដែល​ធ្វើ​ឱ្យ​ក្រុម​ធ្លាក់​ចេញ​ពី​ពាន​រង្វាន់​នានា ​មិន​បាន​លើក​ពាន​អ្វី​ឡើយ។ ការ​មិន​អាច​ជួយ​ក្រុម​បាន​ច្រើន​នេះ ​ហើយ​ទើប​រូបគេ​ចង់​ចាកចេញ​ពី​ក្រុម​នេះ​តែ​ម្ដង ដើម្បី​ឱ្យ​មាន​អ្នក​ថ្មី​មក​ជំនួស ​និង​ជួយ​ក្រុម​ឱ្យ​ខ្លាំង​ឡើង​វិញ។

កត្តា​មួយ​ទៀត​ដែល​ត្រូវ​បាន​គេ​ដឹង​ច្បាស់​ចំពោះ​រឿង​ចាកចេញ​នេះ គឺ Ramos ​ត្រូវ​បាន​លោក Perez ​ស្ដី​បន្ទោស​ខ្លាំង ​បន្ទាប់​ពី​ក្រុម​ធ្លាក់​ក្រោម​ថ្វី​ជើង Ajax ​នៅ Champions League ។ ការ​ស្ដី​បន្ទោស​នេះ គឺ​ដោយសារ​តែ​រូបគេ​បាន​បង្ក​កំហុស​ចេតនា​មួយ ដែល​ធ្វើ​ឱ្យ​ទទួល​បាន​កាត ​មិន​អាច​លេង​នៅ​ជើង​ទី​២ ​កន្លែង​ដែល Ajax ​ទម្លាក់​ក្រុម​អធិរាជ​ស​បាន​នោះ។

ដោយសារ​តែ​មិន​ត្រូវ​គ្នា​ជាមួយ​ម្ចាស់​ក្លឹប​ហើយ ​ទំនាក់ទំនង​ពិបាក​មើល​មុខ​គ្នា ទើប​បាន​ជា​ខ្សែ​ការពារ​កំពូល​លើ​លោក​នេះ​សុំ​ចាកចេញ​តែ​ម្ដង ដើម្បី​ទុក​មុខ​គ្នា​មើល​ថ្ងៃ​ក្រោយ ​មិន​ចង់​បន្ដ​ឈ្លោះ​ទៀត​ទេ៕

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ មុន្នីរម្យ

អត្ថបទថ្មី