Newcastle នឹង​មាន​ម្ចាស់​ជា​សេដ្ឋី​អារ៉ាប់​​ឆាប់​ៗ​ ជា​ខ្សែ​ម្ចាស់​ក្លឹប​ Man City

  • 2019-05-28 02:35:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Newcastle United នឹង​ក្លាយ​ជា​ក្លឹប​អ្នក​មាន​ថ្មី​ក្នុង​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ​ក្រោយ​សេដ្ឋី​មក​ពី​អារ៉ាប់​គឺ​លោក​ Sheikh Khaled បាន​ឈាន​ដល់​កិច្ច​ព្រមព្រៀង​ទិញ​យក។​​

Sheikh Khaled

ក្លឹប​រហស្សនាម​ថា​សារិកា​ព្រៃ​មាន​ម្ចាស់​ជា​ជនជាតិ​អង់គ្លេស​ គឺ​​ Mike Ashley ប៉ុន្តែ​សេដ្ឋី​រូប​នេះ​បាន​ទទួល​ការ​ស្អប់​ខ្ពើម​យ៉ាង​ខ្លាំង​ពី​សំណាក់​អ្នក​គាំទ្រ​ដោយសារ​លោក​បាន​បើក​ខ្ទង់​ចំណាយ​តិច​មែនទែន​ក្នុង​១​ឆ្នាំ​ៗ​ឲ្យ​អ្នក​ចាត់​ការ​ Rafael Benitez ចាយ​វាយ​លើ​ការ​ទិញ​ដូរ​កីឡាករ។

យ៉ាង​ណា​រជ្ជកាល​របស់​ Ashley ដែល​គ្រប់គ្រង​តាំង​ពី​ឆ្នាំ​២០០៧​មក​នោះ​នឹង​ឈាន​ដល់​ទី​អវសាន​ក្នុង​ពេល​ខាង​មុខ​ក្រោយ​លោក​បាន​ព្រមព្រៀង​លក់​ក្លឹប​ក្នុង​តម្លៃ​ចរចា​ជាង​៣០០​លាន​ផោន​ឲ្យ​ទៅ Sheikh Khaled ដែល​ជា​បងប្អូន​ជីដូនមួយ​មហាសេដ្ឋី​ Mansour bin Zayed Al Nahyan ជា​ម្ចាស់​ក្លឹប​ Manchester City៕ ​

ប្រភព៖ Talk Sport   ប្រែ​សម្រួល៖ វីរ័ត្ន