អបអរ! ​អ្នក​គាំទ្រ Spurs ​នៅ​កម្ពុជា ​ទទួល​បាន​ការ​ទទួល​ស្គាល់​ផ្លូវការ​ហើយ​

  • 2019-05-28 07:18:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​អ្នក​គាំទ្រ​ Tottenham Hotspur Cambodia Fan Club ​នៅ​កម្ពុជា ​បាន​ទទួល​ស្គាល់​ជា​ផ្លូវការ​ពី​ក្លឹប Spurs ​នៅ​អង់គ្លេស​ហើយ ​ក្រោយ​ពី​បង្កើត​កម្មវិធី​នានា​កន្លង​មក។

Spurs ​ជា​ក្រុម​កំពុង​ប្រជែង​ខ្លាំង​នៅ​លីគ​អង់គ្លេស ​និង​ពាន​រង្វាន់​ទ្វីប​អឺរ៉ុប UEFA Champions League ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ។ ជាក់​ស្ដែង​នៅ​រដូវ​កាល​នេះ ពួកគេ​បាន​ឡើង​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ ​ដោយ​ប៉ះ​ជាមួយ​ក្រុម Liverpool ​នៅ​ក្រុង​ម៉ាឌ្រីត​ថ្ងៃ​ទី​១​ខែ​ក្រោយ​នេះ​ហើយ។ អ្វី​ដែល​ធ្វើ​ឱ្យ​អ្នក​គាំទ្រ​ពេញ​ចិត្ត​គាំទ្រ​ដល់​ក្រុម Spurs ​នេះ​ខ្លាំង ព្រោះ​ពួកគេ​ជា​ក្រុម​អភិវឌ្ឍ​យុវជន​ថ្នាល ​ហើយ​រដូវ​កាល​នេះ​ទៀត​សោត ពួកគេ​មិន​បាន​ចាយ​លុយ​បន្តិច​ឡើយ ​ក្នុង​ការ​ទិញ​ដូរ​កីឡាករ​ប៉ុន្តែ​នៅ​ធ្វើ​បាន​ល្អ​ដដែល។

មាន​អ្នក​គាំទ្រ​ចាប់​ផ្ដើម​ស្រលាញ់​ក្រុម​មាន់​ខ្នាយ​មាស​នេះ​ច្រើន រហូត​ដល់​បាន​បង្កើត​ជា Fan Club ​នៅ​កម្ពុជា។ សកម្ម​ភាព​របស់​ក្រុម​អ្នក​គាំទ្រ Spurs ​នៅ​កម្ពុជា ​ក្នុង​ការ​ជួ​យ​ដល់​ការងារ​សង្គម​បាន​ច្រើន រហូត​ទទួល​បាន​ការ​ទទួល​ស្គាល់​ផ្លូវការ​ពី​ក្លឹប Spurs ​ផ្ទាល់​ថែម​ទៀត​ផង។ គិត​មក​ដល់​បច្ចុប្បន្ន​នេះ ​នៅ​កម្ពុជា​មាន Fan Club ​ធំ​ៗ​ជា​ច្រើន ​ប៉ុន្តែ​ទើប​តែ​មាន​២​ប៉ុណ្ណោះ ដែល​ទទួល​ស្គាល់​ផ្លូវការ​គឺ Arsenal ​និង Spurs ​នេះ​ឯង៕

អត្ថបទ៖ មុន្នីរម្យ

អត្ថបទពេញនិយម