Huawei ចុះ​ពាណិជ្ជ​សញ្ញា​ឈ្មោះ OS ថ្មី តែ​មិន​មែន​ប្រើ​ឈ្មោះ "HongMeng OS"

  • 2019-05-29 01:24:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​ជួប​បញ្ហា​រាំងស្ទះ​ក្នុង​ការ​បន្ត​ប្រើប្រាស់​ប្រព័ន្ធ Android លើ​ស្មាតហ្វូន​របស់​ខ្លួន ក្រុមហ៊ុន Huawei ក៏​សម្រេច​ថយ​ក្រោយ​មួយ​ជំហាន​ចាប់​យក​ OS ដែល​ខ្លួន​បាន​អភិវឌ្ឍ​កាល​ពី​ឆ្នាំ ២០១២ ​ត្រៀម​កំណត់​ឲ្យ​អតិថិជន​ប្រើប្រាស់​ជា​ផ្លូវការ ​អំឡុង​ពេល​ថេរវេលា​កំណត់​រយៈ​ពេល ៩០ ​ថ្ងៃ​ជាមួយ​ក្រុមហ៊ុន Google ឈាន​ដល់​ទី​បញ្ចប់។

កន្លង​ទៅ​លេចលឺ​ដំណឹង​ថា​ក្រុមហ៊ុន​យក្ស​ប្រទេស​ចិន យក​ប្រព័ន្ធ​ប្រតិបត្តិ "HongMeng OS" មក​ប្រើប្រាស់​ជំនួស​ Android ​តែ​របាយការណ៍​ចុង​ក្រោយ​នេះ​បាន​សង្កត់​ធ្ងន់​ថា​ពាណិជ្ជ​សញ្ញា​ដែល​ក្រុមហ៊ុន​ចុះ​ជាមួយ​នឹង​ភ្នាក់ងាររដ្ឋាភិបាល EUIPO ​គឺ​ប្រើប្រាស់​ឈ្មោះ Ark OS ពុំ​មែន​ជា HongMeng OS នោះ​ទេ។

ជា​រួម​យើង​អាច​សន្មត​បាន​ថា​ការ​ចុះ​បញ្ជី​ដែល​ធ្វើ​ឡើង​នា​ថ្ងៃ​ទី ២៤ ឧសភា​កន្លង​ទៅ គឺ​ជា​សញ្ញា​បង្ហាញ​យ៉ាង​ច្បាស់​ថា Huawei នឹង​ប្រើប្រាស់​ឈ្មោះ Arks OS ជា​ប្រព័ន្ធ​ប្រតិបត្តិ​ដំណើរការ​លើ​ទីផ្សារ​សកលលោក​របស់​ខ្លួន ប្រសិន​ណា​ត្រូវ​ចែកផ្លូវ​ជាមួយ Google ពិតមែន។

សព្វថ្ងៃ​មិន​ទាន់​ត្រូវ​បាន​ប្រភព​ណា​មួយ​បង្ហើប​ពី​មុខមាត់​និង​រូបរាង​ផ្ទៃ​ Interface ត្រួសៗ​នៃ OS ថ្មី​នេះ​នៅ​ឡើយ ដោយ​អ្វី​ដែល​យើង​ដឹង​គឺ​ត្រង់​ថា Ark OS ​នឹង​អនុញ្ញាត​ឲ្យ​អ្នក​ប្រើប្រាស់​អាច​ដំឡើង​កម្មវិធី Android បាន​ដដែល (មាន​ការ​កំណត់) ស្រប​ពេល​ Huawei កំពុង​ចរចា​យ៉ាង​ដុតដៃដុតជើង​ជាមួយ​ក្រុមហ៊ុន​ព័រទុយហ្គាល់ Apptoids ​ដើម្បី​តតាំង Play Store របស់ Google។

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ techmoblog   ប្រែ​សម្រួល៖ កៅ រក្សា