អ្នកគាំទ្រ Arsenal ពាក់អាវឈ្មោះ Mkhitaryan ត្រូវបានប៉ូលិសហៅសួរនៅទីក្រុង Baku
- 2019-05-29 02:55:40
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ្នកគាំទ្រ Arsenal ពាក់អាវឈ្មោះ Mkhitaryan ត្រូវបានប៉ូលិសហៅសួរនៅទីក្រុង Baku
ចន្លោះមិនឃើញ
ប៉ូលិសក្នុងទីក្រុង Baku ត្រូវបានគេថតបានសកម្មភាពពួកគេឃាត់ខ្លួនអ្នកគាំទ្រ Arsemal ដែលពាក់អាវនៅខាងក្រោយខ្នងមានឈ្មោះ Henrikh Mkhitaryan។
Mkhitaryan សញ្ជាតិអាមេនីបានបដិសេធមិនធ្វើដំណើរទៅកាន់ប្រទេស Azerbaijan សម្រាប់ការប្រកួតវគ្គផ្ដាច់ព្រ័ត្រ Europa League ដោយសារព្រួយបារម្ភរឿងសុវត្ថិភាព។ សហព័ន្ធបាល់ទាត់ទ្វីបអឺរ៉ុប UEFA និងសហព័ន្ធបាល់ទាត់របស់ Azerbaijan បានសន្យាធានាសុវត្ថិភាពរបស់ Mkhitaryan។
ទោះបីជាយ៉ាងណាក៏ដោយ ក្នុងសកម្មភាពវីដេអូមួយ អ្នកគាំទ្ររបស់ Arsenal ត្រូវប៉ូលិសឃាត់សាកសួរដោយសារតែពាក់អាវមានឈ្មោះ Mkhitaryan។ វីដេអូត្រូវបានថតដោយ SNTV និងបង្ហោះចូល Twitter បង្ហាញពីអ្នកគាំទ្ររបស់កាំភ្លើងធំត្រូវឃាត់ខ្លួនដោយមន្ត្រីប៉ូលិស។ ក្រោយឃាត់សួរមួយភ្លែត ប៉ូលិសក៏អនុញ្ញាតឲ្យពួកគេដើរបន្តទៀត។
Mkhitaryan គឺជាប្រធានក្រុមរបស់ជម្រើសជាតិអាមេនី ដែលជាប្រទេសជាប់នៅក្នុងជម្លោះទឹកដីដ៏ជូរចត់ជាមួយ Azerbaijan ជុំវិញតំបន់ Nagorno-Karabakh៕