​អ្នក​គាំទ្រ​ស្មោះស្ម័គ្រ​សាទរ ​ពេល​ឃើញ iPod Touch ​ត្រឡប់​មក​វិញ

  • 2019-05-29 03:14:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​តាម​ការ​បញ្ចេញ​នៅ​លើ​វិបសាយ Apple ផ្លូវការ​យ៉ាង​ស្ងាត់​ៗ​បាន​បង្ហាញ​ថា ម៉ាស៊ីន​ចាក់​ចម្រៀង​ដែល​ល្បី​កាល​ពី​ប៉ុន្មាន​ឆ្នាំ​មុន​គឺ iPod Touch ​បាន​ត្រឡប់​មក​កាន់​ទីផ្សារ​វិញ។

​iPod Touch ​ជំនាន់ ៦ ​បាន​បំពាក់​បន្ថែម​នូវ​មុខងារ​សំខាន់ ២ ​គឺ Group FaceTime*(មុខងារ​មួយ ដែល​អាច​ឲ្យ​អ្នក​និយាយ​គ្នា​តាម​វីដេអូ​ឡាយ​ជា​ក្រុម​បាន) និង​ AR expeience*(មុខងារ​​ប្រើ​បច្ចេកវិទ្យា AR)។ ចំពោះ​ផ្នែក​ផ្សេងៗ​ដូច​ជា អេក្រង់ ៤ អ៊ិញ​ប្រភេទ Retina ​មាន​ប៊ូតុង Home តែ​គ្មាន TouchID។ ​

​អ្វី​ដែល​គេ​ចាប់​អារម្មណ៍​ខ្លាំង​គឺ ​អ្នក​ដែល​ធ្លាប់​បាន​កាន់​ប្រើ iPod នេះ​នៅ​តែ​សាទរ ​ពេល​ឃើញ​ឧបករណ៍​នេះ​បានរស់​ឡើង​វិញ។ ​ iPod Touch ​ នៅ​តែ​គាំទ្រ​រន្ធ​ដោត​កាស ៣,៥mm ​គាំទ្រ​ឌុយ Lightning connector ​មាន​រន្ធ​បញ្ចេញ​សំឡេង​មួយ​និង​រន្ធ​ Microphone ១។ ​សម្រាប់​ថាមពល​ថ្ម​អាច​រស់​បាន​ប្រមាណ ៤០ ម៉ោង(ចាក់​ចម្រៀង​ជាប់) ​និង ៨ ម៉ោង(ចាក់​វីដេអូ)។ ​វា​ក៏​មាន​បំពាក់​កាមេរ៉ា​ក្រោយ ៨ មេហ្គាភិចសែល​និង ១,២ មេហ្គាភិចសែល​​ដូច iPod Touch ជំនាន់​មុន​ដែរ។

​រី​ឯ​បន្ទះឈីប A10 Fusion ​ដែល​Apple អះ​អាង​ថា ជួយ​ឲ្យ​ដំណើការ​លឿន​ជាង​មុន ២ ​ដង និង​លឿន​ជាង ៣ ​ដង​ផ្នែក User experience។ (A10 Fusion គេ​ដឹង​ថា​មាន​បំពាក់​លើ iPhone 7 និង iPhone 7 Plus)។

​តម្លៃ​ដាក់​លក់​ផ្លូវការ​នៅ​សហរដ្ឋ​អាមេរិក​សម្រាប់​ជម្រើស​មេម៉ូរី 32GB តម្លៃ ១៩៩ ដុល្លារ។ ​ មេម៉ូរី 128GB តម្លៃ ២៩៩ ដុល្លារ​និង​មេម៉ូរី 256GB តម្លៃ ៣៩៩ ដុល្លារ៕

ប្រភព៖ macrumors   ប្រែ​សម្រួល៖ រក្សា

អត្ថបទថ្មី