Son នឹង​សាង​ប្រវត្តិសាស្ត្រ​សម្រាប់​ជនជាតិ​អាស៊ី​បើ​ជួយ​ Spurs ឈ្នះ​ UCL

  • 2019-05-29 07:29:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Heung-Min Son នឹង​កសាង​ប្រវត្តិសាស្ត្រ​ដ៏​សំខាន់​មួយ​សម្រាប់​ជនជាតិ​អាស៊ី​បើ​សិន​ជា​អាច​នាំ​ Tottenham Hotspur លើ​ពាន​រង្វាន់​ Champions League នៅ​ថ្ងៃ​សៅរ៍​សប្ដាហ៍​នេះ។​

បើ​អាច​នាំ​ពាន​មក​​ឲ្យ​ Spurs មែន​ Son គឺ​ជា​ជនជាតិ​អាស៊ី​ដំបូង​គេ​ ​ដែល​បាន​លេង​លើ​ទី​លាន​ ហើយ​ឈ្នះ​ពាន​ដោយសារ​ពី​មុន​មក​គ្មាន​ជនជាតិ​អាស៊ី​ណា​ធ្លាប់​ធ្វើ​បាន​ដូច្នេះ​ទេ​។

ប្រហែល​១០​ឆ្នាំ​មុន​ Park Ji-sung បាន​ក្លាយ​ជា​ជនជាតិ​អាស៊ី​ដំបូង​ឈ្នះ​ Champions League ប៉ុន្តែ​រូប​គេ​គ្រាន់​តែ​បាន​មេដាយ​ជា​និមិត្ត​រូប​ប៉ុណ្ណោះ​ មែន​ទែន​ទៅ​ Park មិន​បាន​លេង​សូម្បី​១​នាទី​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ឆ្នាំ​២០០៨​ដែល​ Manchester United យក​ឈ្នះ​ Chelsea​ ដោយ​បាល់​ប៉េណាល់ទី​កាត់​សេចក្ដី។

ខ្សែ​ប្រយុទ្ធ​វ័យ​២៦​ឆ្នាំ​ស៊ុត​បញ្ចូល​ទី​៤​គ្រាប់​ឲ្យ​ Spurs នៅ​ Champions League រដូវ​កាល​នេះ​នឹង​ដើរ​តួ​យ៉ាង​សំខាន់​ទម្លាក់​ Manchester City ចេញ​ពី​ពាន​អឺរ៉ុប​នៅ​ពេល​ដែល​អវត្តមាន​កម្លាំង​សំខាន់​ Harry Kane៕

ប្រភព៖ The Sun   អត្ថបទ៖ រ័ត្ន