ច្បាស់ហើយ រឿង សោភ័ណ្ឌ អត់វ៉ៃទេសប្ដាហ៍នេះ ខណៈ ស៊ីបម៉ឺន ប៉ះ ម៉ឺន សុភា នៅបាយ័ន
- ព្រហស្បតិ៍, 30 ឧសភា 2019 04:39
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ច្បាស់ហើយ រឿង សោភ័ណ្ឌ អត់វ៉ៃទេសប្ដាហ៍នេះ ខណៈ ស៊ីបម៉ឺន ប៉ះ ម៉ឺន សុភា នៅបាយ័ន
ចន្លោះមិនឃើញ
សម្រាប់ប្រិយមិត្តអ្នកគាំទ្រប្រដាល់ប៉ុន្មានថ្ងៃនេះ មានចម្ងល់ច្រើន និងនិយាយគ្នាពីរឿងកីឡាករថៃ ស៊ីបម៉ឺន ត្រូវប៉ះជាមួយកីឡាកររបស់កម្ពុជារូបណាឲ្យប្រាកដ បន្ទាប់ពីមានការចែកចាយរូបភាពកីឡាកររូបនេះ ម្ដងត្រូវប៉ះ រឿង សោភ័ណ្ឌ នៅ PNN ម្ដងថាប៉ះ ម៉ឺន សុភា នៅបាយ័ន។ ឥលូវនេះផ្លូវការហើយ គឺអ្នកលេងគុនថៃ ស៊ីបម៉ឺន នឹងត្រូវប៉ះ ម៉ឺន សុភា នៅសង្វៀនបាយ័នស្ទឹងមានជ័យ កម្មវិធីគូបូតា ក្នុងប្រភេទទម្ងន់៧១គីឡូក្រាម។ ចំណែកកីឡាករ រឿង សោភ័ណ្ឌ នោះវិញគឺមិនមានឈ្មោះប្រកួតនៅ PNN ទេ ខណៈអ្នកលេងកែង វង្ស ណយ ទើបមានវត្តមានប្រកួតមិត្តភាពគូរឯកប្រចាំកម្មវិធី នេះបើតាមការផ្ដល់កម្មវិធីប្រកួតពីមន្ត្រីសហព័ន្ធម្សិលមិញនេះ៕
៦សន្លឹកញាក់សាច់របស់ដៃគូ ពេជ្រ ម្ទេសខ្មាំង សប្ដាហ៍មុននៅ TV5
កែវ រំចង់ប៉ះជើងខ្លាំងម្ចាស់ខ្សែក្រវាត់ ISKA កីឡាករប្រេស៊ីល Diego (វីដេអូ)
វុទ្ធី ម៉ារ៉ានិត មិនត្រឹមចេះប្រដាល់ទេ តែចេះ RAP បទវិញ្ញាណទឹកកក ម៉ាអ៊ែម