​Huawei និង ZTE ​ចង់​ពង្រាយ​ប្រព័ន្ធ 5G តែ​រដ្ឋាភិបាល​អូស្ត្រាលី​បដិសេធ​ដាច់ខាត

  • 2019-05-31 02:15:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លំដាប់​ទី​មួយ​របស់​ប្រទេស​ចិន Huawei បាន​ប្រាប់​ជា​សាធារណៈ​ថា​រដ្ឋាភិបាល​អូស្ត្រាលី​បាន​ហាមឃាត់​ខ្លួន​ពុំ​ឲ្យ​ដាក់​ដំណើរការ​ប្រព័ន្ធ​អ៊ីនធឺណិត 5G ថ្វី​បើ​ខ្លួន​ធ្លាប់​វាយលុក​ទីផ្សារ​បច្ចេកវិទ្យា​ Wireless នៅ​ប្រទេស​នេះ​អស់​រយៈ​ពេល ១៥ ឆ្នាំ មិន​ខុស​ពី​ ZTE ក៏​ត្រូវ​រដ្ឋាភិបាល​ទទូច​ព្រួយ​បារម្ភ​ពី​ផ្នែក​សន្តិសុខ​ជាតិ​ដូច​គ្នា។

​បង្ហោះ​ផ្សាយ​លើ Twitter គូ​ប្រជែង Apple និង SASMUNG សង្កត់​ធ្ងន់​ថា៖ "នេះ​ជា​ការ​ខក​ចិត្ត​ដ៏​ធំ​បំផុត​មួយ​សម្រាប់​អតិថិជន​របស់​យើង"។ ខណៈ 5G ជា​ប្រព័ន្ធ​អ៊ីនធឺណិត​ចល័ត​ជំនាន់​ក្រោយ អាច​ផ្តល់​ល្បឿន Download និង Upload Speed បាន​កាន់​តែ​ប្រសើរ​ជាង​មុន។

ZTE

បណ្តា​ប្រទេស​ជា​ច្រើន​ក្នុង​សកលលោក​កំពុង​រៀប​ចំ​ដាក់​ដំណើរការ​ឲ្យ​ប្រើប្រាស់ 5G មុន​ឆ្នាំ ២០២០ ដោយ​ឡែក Huawei ជា​គោលដៅ​ធំ​បំផុត​មួយ​ខាង​ផ្នែក​ផលិត​ឧបករណ៍​ទូរគមនាគមន៍ ក៏​ដូច​ជា​ឈរ​ចំណាត់ថ្នាក់​ទី ២ ខាង​នាំ​ចេញ​ស្មាតហ្វូន បន្ទាប់​ពី SAMSUNG និង​ឈរ​លើ Apple។

​យ៉ាងណាមិញ​សារ​នេះ​ក៏​ខុស​ស្រឡះ​ពី​គណៈកម្មាធិការ​សន្តិសុខ​អង់គ្លេស​ធ្លាប់​បញ្ជាក់​កាល​ពី​ខែ​កក្កដា ថា​ឧបករណ៍​ទូរគមនាគមន៍​របស់​ Huawei ពុំ​បាន​ជះ​ផល​ប៉ះពាល់​ដល់​ប្រព័ន្ធ​សន្តិសុខ​ជាតិ​ឡើយ លើក​លែង​តែ​ក្រុមហ៊ុន ZTE ដែល​អាច​ផ្ដល់​ហានិភ័យ​ខ្ពស់៕

​អត្ថបទទាក់ទង៖​

ប្រភព៖ BBC   ប្រែ​សម្រួល៖ រក្សា