iOS ​និង​​ Android ​មួយ​​ណា​​ខ្លាំង​​ជាង​​មួយ​​ណា​?

  • 2014-11-18 13:15:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ធម្មតា​​ប្រិយមិត្ត​​ iOS និង Android តែង​តែ​ឌឺ​គ្នា​ទៅ​វិញ​ទៅ​មក​ថា​ប្រព័ន្ធ​ប្រតិបត្តិការ​របស់​ខ្លួន​ដើរ​លឿន​ ងាយ​ស្រួល​ប្រើ​ និង​មាន​កម្មវិធី​​ឡូយ​រាង​ៗ​ខ្លួន​។ អញ្ចឹង​ថ្ងៃ​នេះ​ Sabay នឹង​លើក​យក ៨​ចំណុច​​របស់​ប្រព័ន្ធ​ប្រតិបត្តិការ​ទាំង​ពីរ​មក​ប្រៀប​ធៀប​គ្នា​ ដើម្បី​ឲ្យ​ដឹង​ថា​​តើ​​មួយ​ណា​ខ្លាំង​ជាង​មួយ​ណា?

 

១. ការ​វាយ​អក្សរ

 

 

​កា្តរ​ចុច​របស់​ Android អាច​ឲ្យ​អ្នក​វាយ​អក្សរ​និង​វណ្ណយុត្ត​សញ្ញា​បាន​លឿន​ជាង​ក្ដារ​ចុច​នៅ​លើ​ iPhone ព្រោះ​ក្ដារ​ចុច​របស់ Android មាន​​អក្សរ​និង​សញ្ញា​ចុច (.) នៅ​ជា​មួយ​គ្នា​។ ដោយ​ឡែក​សម្រាប់ Keyboard របស់ ​ iPhone គឺ​គ្មាន​សញ្ញា​ចុច (.) និង​មុខ​ងារ​ Swipe Keyboard (ឬ SwiftKey) នេះ​ទេ តែ​អាច​ដោនឡូត​ពី​ក្រៅ (Third Pary Keyboard) ​មក​ដំឡើង​បាន។

 

២. ការ​រៀប​ចំ​កម្មវិធី (App) ​ផ្សេងៗ

 

 

Apple និង Google មាន​ Store ដែល​មាន​កម្មវិធី​សម្បូរ​បែប​ដូច​គ្នា តែ​សម្រាប់ Android របស់​ Google អាច​ឲ្យ​អ្នក​តម្រៀប​​កម្មវិធី​​សំខាន់​ៗ​នៅ​លើ​​ទូរសព្ទ​ចូល​ក្នុង Folder តែ​មួយ​បាន​យ៉ាង​ងាយ​ និង​មើល​ទៅ​មិន​រញ៉េរញ៉ៃ​ដូច​ iPhone ឡើយ (ដូច​ក្នុង​រូប​)។

 

៣. Notifications

 

 

ពេល​ដែល​អ្នក​ចង់​លុប Notifications ណា​មួយ​នៅ​លើ Android នោះ​អ្នក​គ្រាន់​តែ​អូស​វា (Swipe) ទៅ​ឆ្វេង​ឬ​ទៅ​ស្ដាំ ​នោះ​វា​នឹង​បាត់​ចេញ​ពី Notifications Center មិន​ខាន​។ ប៉ុន្តែ​ចំពោះ iPhone វិញ​​ប្រសិន​ជា​ចង់​លុប Notifications គឺ​ត្រូវ​តែ​ចុច​លើ​សញ្ញា​ខ្វែង​ ដែល​ពេល​ខ្លះ​វា​​ពិបាក ​និង​ចំណាយ​ពេល​យូរ​ជាង​ Android បន្តិច​ហើយ។

 

៤. Google Map

 

 

កម្មវិធី​មើល​ផែន​ទី Google Map អាច​ប្រើ​​បាន​ទាំង​លើ iPhone និង Android ។ ត្បិត​អី​ iPhone អាច​ប្រើ Google Map បាន ​តែ​​នៅ​មាន​មុខ​ងារ​​ពិសេស​មួយ​ដែល​មិន​អាច​ប្រើ​ Google Map បាន​គឺ​ Siri។

 

៥. មុខ​ងារ​ Search

 

 

​​​​​​​​​មុខងារ​ Search របស់ iPhone និង​ Android គឺ​សុទ្ធ​តែ​ពិសេស​ដូច​គ្នា តែ Spotlight Search របស់ iPhone មាន​​មុខ​ងារ​ច្រើន​ជាង Android ដូច​ជា Email, Podcasts, Note, Reminders, Calender, Texts និង Voice Memos។ ដោយ​ឡែក​មុខងារ Search របស់ Android អាច​ឲ្យ​អ្នក​ជ្រើស​រើស ​ឬ​ផ្លាស់​ប្ដូរ​ Search Engine បាន​ទាំង​អស់ ​ខណៈ​ដែល ​Spotlight Search របស់ iPhone មិន​អាច​ប្រើ​ Bing បាន​នោះ​ទេ។ អញ្ចឹង​ត្រង់​នេះ​ទាំង​ iOS និង Android មាន​ចំណុច​​គុណវិបត្តិ​ និង​គុណ​សម្បត្តិ​ស្មើ​គ្នា។

 

៦. Vibration

 

 

អ្នក​អាច​បិទ​សំឡេង​ញ័រ​បាន​ដោយ​ប្រើ​ប៊ូតុង​ដែល​នៅ​ខាង​ឆ្វេង​ទូរសព្ទ​ដោយ​មិន​ចាំ​បាច់​បើក​ទូរសព្ទ​នោះ​ឡើយ។ ប៉ុន្តែ​ចំពោះ Android ទាល់​តែ​​អ្នក​ចុច​ប៊ូតុង Power ឲ្យ​ជាប់ ​នោះ​ទើប​អាច​បិទ​ឬ​បើក​ញ័រ​បាន។

 

៧. ជំនួយ​ការ​វៃ​ឆ្លាត Siri Vs Google Now

 

 

Google Now អាច​សរសេរ​តាម​អ្វី​ដែល​អ្នក​និយាយ​ តែ Siri មិន​អាច​ធ្វើ​បាន​ទេ។

 

៨. Flashlight

 

 

សម្រាប់ iPhone គឺ​មាន​កម្មវិធី Flashlight ស្រាប់​ដែល​មិន​ចាំ​បាច់​ដោនឡូត តែ​ចំពោះ​ Android ទាល់​តែ​ដោនឡូត​យក​មក​ប្រើ​ទើប​បាន៕

​​​

ប្រែ​សម្រួល៖ ប៉ែត ផាន់និត ប្រភព៖ cnn