ថ្ងៃ​នេះ​ Honda ចាប់​ផ្តើម​ដឹក​នាំ​ហ្វឹកហាត់​សល់​តែ៣ថ្ងៃប៉ះប៉ាគីស្ថាន

  • 2019-06-03 01:29:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់​ពី​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​ចេញ​បញ្ជី​ឈ្មោះ​ជា​ផ្លូវ​ការ​​កាល​ពី​ល្ងាច​មិញ​ លោក​ Keisuke Honda អ្នក​ចាត់​ការ​ទូទៅ​​បាន​ចាប់​ផ្តើម​ដឹក​នាំ​​ហ្វឹក​ហាត់​តែ​ម្តង​នា​ព្រឹក​ថ្ងៃ​ទី​៣​ ខែ​មិថុនា​នេះ​ដើម្បី​ទទួល​ក្រុម​ប៉ាគីស្ថាន​ ជើង​ទី​១​ ថ្ងៃ​ទី​៦​ខាង​មុខ​នេះ​យុទ្ធនាការណ៍​ជម្រុះ​ FIFA World Cup Qatar 2022 និង​ Asian Cup 2023 ជុំ​ដំបូង​ប្រចាំ​តំបន់​អាស៊ី។

លោក Keisuke Honda (ឆ្វេងទី១)

ការ​ចាប់​ផ្តើម​​ហ្វឹក​ហាត់​ពី​ថ្ងៃ​ចន្ទ​ ទី​៣​ ខែ​មិថុនា​​នេះ​គឺ​​​​អ្នក​ចាត់​ការ​ជប៉ុន​ Honday មាន​ពេល​តែ​៣​ថ្ងៃ​ប៉ុណ្ណោះ​ក្នុង​ការ​ត្រៀម​ខ្លួន​ ដូច្នេះ​​មាន​រយៈ​ពេល​ខ្លី​បំផុត ហើយ​នៅ​ថ្ងៃ​ទី​៦​​ដែល​ជា​ថ្ងៃ​ប្រកួត​កីឡាករ​ត្រូវ​ការ​សម្រាក​​ប្រមូល​អារម្មណ៍​ខ្លះ។

ជាង​នេះ​ទៀត​នោះ​ កីឡាករ​​ក៏​មិន​​បាន​សម្រាក​សោះ​ឡើយ​មុន​ពេល​ចូល​ហ្វឹកហាត់​ជា​មួយ​​ជម្រើស​ជាតិ​ ដោយ​សារ​ការ​ប្រកួត​លីគ​​សប្តាហ៍​ទី​១០​ទើប​ចប់​កាល​ពី​ថ្ងៃ​អាទិត្យ​ ម្សិល​មិញ​ហើយ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ​ចូល​រួម​ជា​មួយ​ជម្រើស​ជាតិ​តែ​ម្តង៕

ក្រុម​ជម្រើស​ជាតិ​កម្ពុជា

អត្ថបទ៖ ជាន ចាន់រ៉ា

អត្ថបទថ្មី