ព្រោះហេតុផលពិសេសនេះ ទើប​ឡាន ដូណាល់ ត្រាំ តែងបង្ហាញមុខ ២ គ្រឿងដំណាលគ្នា

  • 2019-06-04 07:26:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

The Beast គឺ​ជា​រថយន្ត​​ពាស​ដែក​ល្បី​ឈ្មោះ ដែល​ត្រូវ​បាន​ប្រើ​ជា​មធ្យោបាយ​សម្រាប់​ប្រធានាធិបតី​សហរដ្ឋអាមេរិក​យូរ​ឆ្នាំ​មក​ហើយ។ មក​ទល់​ពេល​នេះ The Beast ចេញ​បាន​ពីរ​ជំនាន់​ហើយ ដោយ​ជំនាន់​ចុង​ក្រោយ​នេះ​បាន​ប្ដូរ​រូបរាង​ថ្មី និង​បន្ថែម​សមត្ថភាព​ការពារ​ខ្លាំង​ក្លា​ជាង​មុន។ ខាង​ក្រោម​នេះ​ជា​​ការ​ពិត​ដ៏​អស្ចារ្យ​ ៩ ចំណុច​ពី​រថយន្ត​​ដឹក​ប្រធានាធិបតី​អាមេរិក​ ដែល​អាច​ឲ្យ​អ្នក​ភ្ញាក់​ផ្អើល​មិន​ស្ទើរ​ពេល​ដឹង​រួច ៖

១. តម្លៃ​​ចំណាយ​លើ​ការ​ស្រាវជ្រាវ​និង​អភិវឌ្ឍ​

រថយន្ត​ The Beast 2.0 បាន​ស្ថិត​ក្នុង​ការ​អភិវឌ្ឍ​អស់​រាប់​ឆ្នាំ​មក​ហើយ។ រយៈពេល​កន្លង​មក​នេះ​មាន​ពាក្យ​ចចាមអារ៉ាម​ថា​​ក្រុមហ៊ុន​ General Motor បាន​ចំណាយ​​ប្រមាណ​ ១៥ លាន​ដុល្លារ​ទៅ​លើ​ការ​ស្រាវជ្រាវ​និង​អភិវឌ្ឍ​តែ​មួយ​មុខ​ ដើម្បី​បង្កើន​ភាព​ខ្លាំង​របស់​រថយន្ត។​​

២. រថយន្ត​ដែល​ដូច​ជា​រថក្រោះ​

ការ​ចំណាយ​រាប់​លាន​ដុល្លារ​លើ​ការ​ស្រាវជ្រាវ​និង​អភិវឌ្ឍ​ធ្វើ​ឲ្យ​គេ​ផលិត​បាន​រថយន្ត​ដែល​រឹងមាំ​ដូច​ជា​រថក្រោះ​​ដោយ​​ទ្វារ​រថយន្ត​មាន​កម្រាស់​​ដល់​ ២០ ស.ម, កញ្ចក់​ដែល​អាច​បញ្ឈប់​គ្រាប់​កាំភ្លើង A.44 Magmum, តួ​ខ្លួន​ពាស​ដែក​​កម្រាស់​ ១២,៧ ស.ម និង​ បាត​រថយន្ត​ពាស​ដែក​ដែល​អាច​ការពារ​ប្រធានាធិបតី​ពី​គ្រាប់​បែក​ដៃ​ និង គ្រាប់​បែក​ដែល​បោះ​ចូល​​ក្រោម​រថយន្ត​បាន។ មិន​តែ​ប៉ុណ្ណោះ​ធុង​ផ្ទុក​ប្រេង​ឥន្ធនៈ​ក៏​ពាស​ដែក​ដែរ​ ដោយ​វា​មាន​ផ្ទុក​នូវ​សារធាតុ​ហ្វូម​ពិសេស​​ ប្រសិន​បើ​​ធ្លុះ​ធ្លាយ​កន្លែង​ណា​ហ្វូម​នឹង​ទៅ​ផ្ចិត​រន្ធ​នោះ​ភ្លាម។ ​​​​​

៣. តម្លៃ​

ដោយ​សារ​ភាព​ខ្លាំង​ទាំង​ប៉ុន្មាន​ខាង​លើ​ធ្វើ​ឲ្យ​រថយន្ត​​នីមួយៗ​របស់​ប្រធានាធិបតី​ត្រូវ​ចំណាយ​ ១,៥ លាន​ដុល្លារ​ដើម្បី​ផលិត​ឡើង។ តម្លៃ​ថ្លៃ​ហើយ​សូម្បី​តែ​ប្រេង​ឥន្ធនៈ​ក៏​ស៊ី​ច្រើន​ដែរ​ដោយ​ ១០០ គីឡូម៉ែត្រ​ចំណាយ​ប្រេង​ឥន្ធនៈ​អស់​ ៥៨,៨ លីត្រ​ឯណោះ។

៤. ល្បឿន​

រថយន្ត​ដឹក​ប្រធានាធិបតី​​ដើម្បី​បង្កើន​សន្ទុះ​ដល់​ ១០០ គ.ម/ម៉​ បាន​ត្រូវ​ប្រើ​ពេល​ ១៥ វិនាទី​ឯណោះ។ ត្បិត​ថា​រថយន្ត​អាច​បង្កើន​សន្ទុះ​យឺត​​ ប៉ុន្តែ​​​​អ្នក​​បើកបរ​​ដែល​​ជា​ភ្នាក់ងារ​សម្ងាត់​ទទួល​បាន​ការ​ហ្វឹកហាត់​ដ៏​ពិសេស​អាច​ធ្វើ​ឲ្យ​រថយន្ត​ដ៏​ធ្ងន់​នេះ​បើក​ដូច​ជា​រថយន្ត​ Ferrari យ៉ាង​អ៊ីចឹង។ វគ្គ​បើកបរ​ពិសេស​ដែល​តៃកុង​បាន​ឆ្លង​កាត់​​នឹង​ធានា​ថា​គេ​អាច​​បញ្ជា​រថយន្ត​ចេញ​ពី​ស្ថានភាព​គ្រោះ​ថ្នាក់​បាន​គ្រប់​ពេល។​​​​​

៥. មិន​មែន​មាន​តែ​មួយ

នៅ​ក្នុង​ក្បួន​ដង្ហែ​​នីមួយៗ​អ្នក​អាច​នឹង​ឃើញ​ថា​មាន​រថយន្ត​​​ម៉ូដែល​ Limousineនេះ​​ប្រហែល​ ២-៣ គ្រឿង​បាន​​បង្ហាញ​ខ្លួន ដោយ​គេ​ប្រើ​វា​សម្រាប់​​ដឹក​​បុគ្គល​សំខាន់ៗ ហើយ​អ្វី​ដែល​សំខាន់​ប្រើ​ជា​នុយ។ ពេល​ដែល​រថយន្ត​ដូច​គ្នា​បង្ហាញ​ខ្លួន​ក្នុង​ពេល​តែ​មួយ​ នោះ​ឃាតក​​មិន​អាច​កំណត់​បាន​ទេ​ថា​រថយន្ត​មួយ​ណា​ដែល​ដឹក​ប្រធានាធិបតី​នោះ។​​

៦. តែង​ដឹក​ទៅ​មុន

ពេល​ដែល​ប្រធានាធិបតី​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​ណា​មួយ​ ​គេ​តែង​ប្រើ​យន្តហោះ​ចម្បាំង​របស់​កងទ័ព​អាមេរិក​ដើម្បី​ដឹក​រថយន្ត​​​ទៅ​ដល់​គោល​ដៅ​មុន​ ដើម្បី​ត្រៀម​សម្រាប់​ការ​មក​ដល់​របស់​ប្រធានាធិបតី។

៧. ក្បួន​ដង្ហែ​មិន​តូច​ឡើយ

តាម​ការ​ឲ្យ​ដឹង​របស់​អតីត​ភ្នាក់ងារ​​ឲ្យ​ដឹង​ថា​ក្បួន​ដង្ហែ​ប្រធានាធិបតី​អាមេរិក​​​តែង​មាន​ការ​ចូល​រួម​ពី​រថយន្ត​យ៉ាង​តិច​បំផុត​ ១០ គ្រឿង​ដើម្បី​ធានា​​ឲ្យ​បាន​សុវត្ថិភាព​ខ្ពស់។ ប្រសិន​បើ​ស្ថិត​នៅ​តំបន់​ដែល​គេ​យល់​ថា​មាន​គ្រោះ​ថ្នាក់​ខ្ពស់​នោះ​ក្បួន​ដង្ហែ​កាន់​តែ​ធំ​ដោយ​អាច​មាន​ការ​ចូលរួម​ពី​រថយន្ត​ ៤០ គ្រឿង​ បូក​រួម​​នឹង​ម៉ូតូ​ជា​ច្រើន​គ្រឿង​ទៀត។

​​ ៨. អង្កេត​ជាប់​ជានិច្ច

ក្រៅ​ពី​អង្កេត​មើល​មនុស្ស​ស្ថានភាព​នៅ​ជុំវិញ​ដោយ​មិន​ងាយ​នឹង​ប៉ប្រិច​ភ្នែក​ហើយ​ ភ្នាក់ងារ​ពិសេស​ទាំង​អស់​ថែម​ទាំង​​ស្ដាប់​​​រលក​សញ្ញា​​ដែល​អាច​ផ្ដល់​ជា​ការ​គំរាម​កំហែង​ដល់​ប្រធានាធិបតី​ទៀត​ផង។​​​

៩. មុខងារ​ការពារ​ពិសេស​​មិន​ចាញ់​រថយន្ត​ក្នុង​រឿង​ 007

មុខងារ​ពិសេស​ៗ​និង​ទំនើបៗ​រួម​មាន​ កាមេរ៉ា​សម្រាប់​មើល​ពេល​យប់, គ្រាប់​បែក​ទឹក​ភ្នែក, ឧបករណ៍​ពន្លត់​អគ្គីភ័យ និង អាច​​​ទប់​ទល់​នឹង​ការ​វាយ​លុក​ដោយ​សារធាតុ​គីមី​ជា​ដើម៕​​​ ​​

ប្រភព៖ YouTube   ប្រែ​សម្រួល៖ សុខហេង

អត្ថបទថ្មី