ធនាគារ​អាមេរិក​កំពុងភ័យ​​​ខ្លាច នឹង​កម្មវិធី​ទូទាត់​លុយ​របស់​ចិន​

  • 2019-06-05 04:42:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ប្រទេស​ចិន ពលរដ្ឋ​ភាគ​ច្រើន​ប្រើ​ប្រាស់​​កម្មវិធី​ទូរសព្ទ​ដែល​គ្រប់គ្រង​ដោយ​ Alibaba និង Tencent ដើម្បី​ធ្វើ​រឿង​ជា​ច្រើន​យ៉ាង ដូច​ជា​ Chat, ទិញ​ទំនិញ​អនឡាញ, ផ្ញើ​លុយ​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក និង​អាច​ទិញ​ទំនិញ​ពី​ហាង​​ខាង​ក្រៅ​​បាន​ទៀត​​ផង។

នេះ​ជា​ចំណុច​គួរ​ឲ្យ​ព្រួយបារម្ភ​មួយ​សម្រាប់​ថ្នាក់​ដឹកនាំ​ផ្នែក​ហិរញ្ញវត្ថុ​របស់​សហរដ្ឋអាមេរិក​ ដោយ​សារ​វិធីសាស្ត្រ​មួយ​នេះ​ធ្វើ​ឲ្យ​ធនាគារ​មិន​អាច​រក​ប្រាក់​កម្រៃ​បាន​ពី​ការ​ទូទាត់។ ជាក់ស្ដែង​ទៅ​ប្រជាជន​ចិន​ភាគ​ច្រើន​មិន​មាន​គណនី​ធនាគារ​។ ចិន​ជា​ប្រទេស​មួយ​ដែល​បាន​បង្ហាញ​ថា​ការ​ទូទាត់​សាច់​ប្រាក់​អាច​ធ្វើ​ឡើង​ងាយ​ស្រួល​ និង​ចំណាយ​​​កម្រៃ​តិច ដោយ​មិន​ត្រូវ​ការ​គណនី​ធនាគារ ឬ​កាត​ធនាគារ​​នោះ​ឡើយ។

ផ្ទុយ​ទៅ​វិញ​អតិថិជន​នៅ​អាមេរិក នៅ​តែ​ពឹងផ្អែក​លើ​ធនាគារ​សម្រាប់​​ការ​ទូទាត់​សាច់​ប្រាក់​ភាគ​ច្រើន។ សូម្បី​តែ​ការ​ទូទាត់​តាម​ទូរសព្ទ ដែល​ធ្វើ​ឡើង​តាម​រយៈ Apple Pay, Uber ឬ Venmo គឺ​មាន​ភ្ជាប់​ជា​មួយ​នឹង​គណនី​ធនាគារ ឬ​កាត​ធនាគារ​របស់​អ្នក​ប្រើ​ប្រាស់។

វិធី​នេះ​អាច​ឲ្យ​​ក្រុមហ៊ុន​ដែល​ទទួល​រ៉ាប់រង​លើ​​ដំណើរ​ការ​នៃ​ការ​ទូទាត់​នេះ រក​ចំណូល​បាន​ច្រើន​សន្ធឹក​ពី​ការ​គិត​កម្រៃ។ នៅ​សហរដ្ឋអាមេរិក ការ​ទិញ​ទំនិញ​តាម​កាត​ធនាគារ​ចំនួន ១០០ ដុល្លារ មាន​ ៩៧,២៥ ដុល្លារ​បាន​ទៅ​ហាង​ទំនិញ ហើយ​នៅ​សេសសល់​គឺ​ត្រូវ​ចែក​គ្នា​ជា​មួយ​ប្រព័ន្ធ​កាត (Visa ឬ Mastercard), ធនាគារ​របស់​អតិថិជន, ក្រុមហ៊ុន​ផ្ដល់​សេវា​ទូទាត់ និង​ធនាគារ​របស់​ហាង។ ទំហំ​លុយ​តិច​តួច​នេះ ប្រមូល​ផ្ដុំ​គ្នា​អាច​ឲ្យ​ធនាគារ​​កើប​លុយ​បាន​រាប់​ពាន់​ដុល្លារ​ក្នុង​មួយ​ឆ្នាំៗ។

ប្រសិន​បើ​កម្មវិធី​ទូទាត់​​​​​ដូច​នៅ​ចិន​ អាច​ដណ្ដើម​ទីផ្សារ​ពី​ធនាគារ​បាន​ ក្នុង​ទំហំ​ប៉ុន​គ្នា​ដូច​នៅ​ប្រទេស​ចិន​នោះ​ ធនាគារ​អាច​នឹង​បាត់​បង់​ចំណូល​ប្រមាណ ៤៣ ពាន់​លាន​ដុល្លារ ពី​ជំនួញ​ដែល​ងាយ​ស្រួល​កើប​លុយ​របស់​ពួក​គេ៕

ចុចអាន ៖ ​​រថយន្ត SUV ​ខ្នាត​តូច​​វៀតណាម​​ចេញ​លក់​ពេញ​ប្រទេស​ហើយ ដាក់ឲ្យបើក​សាក​ទៀត​

ប្រភព៖ YouTube   ប្រែ​សម្រួល៖ សុខហេង