ធ្លាយ​មូលហេតុ ​ជម្រើស​ជាតិ ​មិន​កោះ​ហៅ ចាន់ វឌ្ឍនាកា ​ហើយ​

  • 2019-06-05 05:45:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជម្រើស​ជាតិ​កម្ពុជា​នៅ​លើក​នេះ ​ធ្វើ​ឱ្យ​អ្នក​គាំទ្រ​ភ្ញាក់ផ្អើល​ជា​ខ្លាំង ​ក្រោយ​ពី​គ្មាន​វត្តមាន​តារា​ឆ្នើម ចាន់ វឌ្ឍនាកា ​ដូច​រាល់​លើក។

ការ​មិន​កោះហៅ​នេះ ​បាន​ធ្វើ​ឱ្យ​អ្នក​គាំទ្រ​ដាក់​ចម្ងល់​ជា​ខ្លាំង​ថា​យ៉ាង​មិច​បាន​ជា​គ្រូ​បង្វឹក Felix ​មិន​ហៅ​កីឡាករ​មក​ពី​ខេត្ត​កំពត វឌ្ឍនាកា ​ដូច្នេះ។ ឆ្លើយ​ប្រាប់ កុំ​ឱ្យ​អ្នក​គាំទ្រ​ឆ្ងល់​ទៀត ​គ្រូ​បង្វឹក​សញ្ជាតិ​អាហ្សង់ទីន ​និយាយ​ដូច្នេះ​ថា​៖ “យើង​រើស​កីឡាករ រឿង​សំខាន់​គឺ​ការ​លេង​ជា​ក្រុម ដូច្នេះ​ហើយ ទើបចង់​បាន​កីឡាករ​មាន​ចិត្ត​ចង់​លេង ​និង​ឆន្ទះ​ខ្ពស់​ក្នុង​ការ​លេង។ កីឡាករ​មិន​សូវ​បាន​លេង​ទៀងទាត់​នៅ​ក្លឹប ​ក៏​យើង​បាន​ទាក់ទង​ទៅ​ខាង​ក្រុម​ការងារ​ក្លឹប​នោះ ​ដើម្បី​ដឹង​ពី​សកម្មភាព ​ដែល​រូបគេ​ធ្វើ​ក្នុង​ក្លឹប​នោះ​ផង​ដែរ។ ខ្ញុំ​ដឹង​ពី​គុណភាព​នៃ​កីឡាករ​ម្នាក់ របៀប​ធ្វើ​ការ​ជា​មួយ​គ្នា​ក្នុង​ក្រុម អត្ត​ចារឹក​របស់​ពួកគេ ​ល្អ ទើប​អាច​កោះ​ហៅ​បាន”។

ក្រុម​ជម្រើស​ជាតិ​កម្ពុជា ​នឹង​ត្រូវ​ប៉ះ​ជាមួយ​ក្រុម​ប៉ាគីស្ថាន ​ក្នុង​ការ​ប្រកួត​ជម្រុះ​ World Cup 2022 និង​ Asian Cup 2023 ជុំ​ទី​១​នៅ​តំបន់​អាស៊ី ​នា​ថ្ងៃ​ស្អែក​នេះ វេលា​ម៉ោង​៦:៣០​នាទី​ល្ងាច៕

អត្ថបទ៖ មុន្នីរម្យ

អត្ថបទពេញនិយម