ប្លែក​ភ្នែក​ណាស់ រ៉ូប​កូន​ក្រមុំ​មួយ​ឈុត​នេះ​ ធ្វើ​ឲ្យ​ រឿន ណាត កាន់​តែ​ស្អាតដូចម្ចាស់ក្សត្រី

  • 2019-06-05 09:11:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អតីតបវរកញ្ញាចក្រវាល​​ តំណាងប្រទេសកម្ពុជាកញ្ញា រឿន ណាត គឺពិតជាមានរូបសម្រស់ស្រស់ស្អាត និង​​ រូបរាងស្រឡូនខ្លាំងអំណោយផលពីធម្មជាតិម្តង។ ងាកមកការងារបច្ចុប្បន្ននេះវិញ​​ ក្រៅពីអាជីពតារាបង្ហាញម៉ូដ រឿន ណាត ក៏បានប្រឡូកខ្លួនក្នុងវិស័យសម្តែងផងដែរ ដោយនាងធ្លាប់បានសម្តែងជាតួឯកក្នុងរឿងអប់រំខ្លី តួកម្សត់បង្ហូរទឹកភ្នែកនិង​ MV​ ចម្រៀងឲ្យផលិតកម្មរស្មីហង្សមាសបទ“ហាម” ពីកំពូលតារាចម្រៀង ឱក សុគន្ធកញ្ញានិងលោកហ្សូណូផងដែរ។

ជាកស្តែង រូបភាពអម​​ និងវិដេអូ​ យ៉ាងស្រស់ស្អាតក្នុង​​ សម្លៀកបំពាក់កូនក្រមុំ​​​ របស់អតីតបវរកញ្ញារូបនេះ​​ ពិតជាស្អាតមែនទែនដូចម្ចាស់ក្សត្រីក្នុងរូបគំនូរ ដែលបានធ្វើការបង្ហោះនៅក្នុងបណ្តាញសង្គមផ្លូវការរបស់ខាង សម្អាងការមយូរ៉ា ហ្គោល ដែលរឿន ណាតបានធ្វើការថតផ្សាយឲ្យ។

ពិសេស​ បានធ្វើឲ្យមហាជនលាន់មាត់សរសើរខ្លាំងសារជាថ្មីម្តងក្រោយពីបានបង្ហាញ រូបរាងដ៏ស្រស់ស្អាតក្នុងឈុតសម្លៀកបំពាក់កូនក្រមុំពណ៌ស លាយទឹកមាស ដាំត្បូង ជាមួយមកុដ និងគ្រឿងអលង្ការផងនោះ រំលេចសម្រស់យ៉ាងស្រស់ស្អាតប្រៀបដូចជាម្ចាស់ក្សត្រី និងមានអ្នកចាប់អារម្មណ៍យ៉ាងខ្លាំងផងដែរ​ សរសើរមិនដាច់ពីមាត់​ គូបផ្សំអត្តចរិតសុខភាពរាបសាររបស់នាង។

គួររំលឹកផងដែរថា​ រយៈពាល២ឆ្នាំ នៃការចូលប្រឡូកសិល្បៈរបស់អតីតបរវកញ្ញារូបនេះពិតជាគួរឲ្យសរសើរពីឱកាសការងារល្អៗជាច្រើនមិនចាញ់តារារៀមច្បង​គេសង្កេតឃើញថា រឿន ណាត ហាក់ទទួលបានជោគជ័យខ្លាំងទោះបីបទពិសោធន៍ក្នុងការសម្តែងមានមិនសូវច្រើន តែទេពកោសល្យដែលនាងមានគឺមិនធម្មតានោះឡើយ។

រូបភាពយកពី FB Page៖ មយូរ៉ា ហ្គោល សម្អាងការ

អត្ថបទ៖ សិរីរត្នន៍

អត្ថបទថ្មី