ត្រៀមតែមាត់ទៅ! ពិព័រណ៍ BBQ ធំបំផុតនៅកម្ពុជាត្រលប់មកវិញ បំពេញចិត្តអ្នកចូលចិត្តញ៉ាំ

  • 2019-06-15 09:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដើម្បីបំពេញចិត្តអ្នកចូលចិត្តញ៉ាំប្រភេទអាហារអាំង ឬ BBQ ពេលនេះ ពិព័រណ៍សាច់អាំងធំបំផុតនៅកម្ពុជា Coke Food Fest ត្រឡប់មកវិញហើយ ដោយនឹងធ្វើឡើងរយៈពេល២ថ្ងៃពេញ គឺចាប់ពីថ្ងៃ ២៩-៣០ មិថុនា ២០១៩ នៅ​ឡូតិ៍​ក្រោយ​​សារមន្ទីរ​អង្គរ ក្រុងសៀមរាប។

ម្ដងនេះ អ្នកនឹងទទួលបានបទពិសោធន៍ជួបជុំគ្រួសារ មិត្តសំឡាញ់ និងបង្កើនអនុស្សាវរីយ៍ល្អៗ ជាមួយការញ៉ាំសាច់អាំងឆ្ងាញ់ៗជាច្រើនជម្រើស លេងហ្គេមយករង្វាន់ឥតដែនកំណត់ ទស្សនាការសម្ដែងពីតារាល្បីៗ និងថតរូបឡូយៗជាមួយផ្ទាំងរូបប្លែកៗមិនធ្លាប់មានទៀតផង។ អ្វីដែលរឹតតែពិសេសនោះ គឺ Coke Food Fest ក៏មានប្រូម៉ូសិនពិសេសដែរ ដោយគ្រាន់តែ នាំគ្នីគ្នាទៅឲ្យបាន ៥ នាក់ អ្នកនឹងទទួលបានការបញ្ចុះតម្លៃ ២០% ភ្លាមៗ លើភេសជ្ជៈ ។ ដូច្នេះ! កុំភ្លេចចូលរួមទាំងអស់គ្នាណា៎!

ចង់ព័ត៌មានលម្អិត សូមតាមដានវីដេអូខាងក្រោម៖

អត្ថបទ៖ សុខណា