មក​ដឹង​មូលហេតុ ​ជប៉ុន​ម្នាក់​នេះ ​ឈរ​ហាល​ថ្ងៃ ហាល​ភ្លៀង​ដើម្បី​កម្ពុជា​ទាំង​គ្មាន​បាន​លុយ​១​រៀល

  • 2019-06-07 02:57:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​Keisuke Honda ​ជា​អ្នក​ចាត់ការ​ក្រុម​ជម្រើស​ជាតិ​កម្ពុជា ​ដែល​ចូល​ខ្លួន​មក​ដឹក​នាំ​ក្រុម​មួយ​នេះ ដោយ​មិន​មាន​ទទួល​បាន​ប្រាក់​ខែ​១​រៀល​ឡើយ។

តើ​កត្តា​អ្វី​ខ្លះ​ដែល​ធ្វើ​ឱ្យ​កីឡាករ​ល្បី​ឈ្មោះ​លើ​លោក​នេះ ​សុខ​ចិត្ត​ចំណាយ​ពេល​ដើម្បី​ខ្មែរ​យ៉ាង​នេះ? ​ធ្លាប់​និយាយ​ច្រើន​ដង​មក​ហើយ Honda ​បញ្ជាក់​ថា​ខ្លួន​ស្រលាញ់​កម្ពុជា ​និង​អ្នក​គាំទ្រ។ លោក​ចង់​ផ្ដល់​បទ​ពិសោធ​ទាំង​អស់​ដែល​ខ្លួន​មាន​ដល់​ក្រុម​បាល់ទាត់​កម្ពុជា។ ​លោក​ជឿ​ជាក់​ថា ​នឹង​អាច​ធ្វើ​ឱ្យ​ប្រជាជន​កម្ពុជា​សប្បាយ​ចិត្ត​ខ្លាំង​ក្នុង​នាម​លោក​ជា​អ្នក​ចាត់ការ។

កាល​ពី​យប់មិញ​នេះ ​Honda ​បាន​ដឹក​នាំ​ក្រុម​កម្ពុជា​យក​ឈ្នះ​លើ​ក្រុម​ប៉ាគីស្ថាន ក្នុង​លទ្ធផល ២-០ ​សម្រាប់​ការ​ប្រកួត​ជើង​ទី​១ ​វគ្គ​ជម្រុះ​ពាន​រង្វាន់ FIFA World Cup 2022 ។ សម្រាប់​ជើង​ទី​២​នៃ​វគ្គ​ជម្រុះ​ពាន​រង្វាន់​ខាង​លើ​នេះ ​នឹង​ត្រូវ​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​១១​ខែ​មិថុនា​ឆ្នាំ​២០១៩​ខាង​មុខ​នេះ ​នៅ​ទឹក​ដី​កណ្ដាល កាតា៕

អត្ថបទ៖ មុន្នីរម្យ

អត្ថបទថ្មី