ឃើញរូបទាំងនេះ កូនៗ ត្រៀមប្រលងបាក់ឌុប ២០១៩ ត្រូវប្រឹងរៀន និងប្រលងឲ្យជាប់ កុំឲ្យអ្នកមានគុណអស់សង្ឃឹម
- 2019-06-08 07:05:54
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឃើញរូបទាំងនេះ កូនៗ ត្រៀមប្រលងបាក់ឌុប ២០១៩ ត្រូវប្រឹងរៀន និងប្រលងឲ្យជាប់ កុំឲ្យអ្នកមានគុណអស់សង្ឃឹម
ចន្លោះមិនឃើញ
មកដល់ដើមរដូវវស្សានេះភ្លាម យើងក៏នឹកឃើញពាក្យមួយឃ្លារបស់អាណាព្យាបាល ដែលបានលើកឡើង អំឡុងពេលកូនៗប្រលងបាក់ឌុប កាលពីឆ្នាំកន្លងទៅថា "ម៉ែមិនខ្លាចភ្លៀង ឲ្យតែកូនកក់ក្ដៅ ក្នុងការប្រលង"។
នៅសល់ពេលប្រមាណជា ២ខែជាងទៀតប៉ុណ្ណោះ ការប្រលងបាក់ឌុប២០១៩ នឹងមកដល់។ ដូច្នេះបេក្ខជន បេក្ខនារី ទាំងឡាយ មិនមែនប្រឹងរៀនពេលកៀកប្រលងនោះទេ គឺត្រូវចាប់ផ្ដើមពីដើមឆ្នាំ ឬពីឥលូវនេះ ដើម្បីឲ្យចេះចាំ ចេះយល់ ប្រលងមិនពឹងផ្អែកលើសំណៅឯកសារ មិនបាក់ស្មារតី មិនតក់ស្លុត។
ក្រៅពីធ្វើឲ្យយើងមានស្មារតីរឹងមាំ ព្រោះយើងចេះ គឺយើងនឹងមិនធ្វើឲ្យអាណាព្យាបាលរបស់យើង ជាពិសេសឪពុក ម្ដាយ ដែលតែងតែយកចិត្តទុកដាក់ការសិក្សារបស់កូនៗ បានមកផ្ដល់កម្លាំងចិត្តទាំងភ័យផង អរផង នៅក្រោមដំណក់ទឹកភ្លៀង ឬកម្ដៅថ្ងៃនៅខាងក្រៅរបងសាលា។ ដូច្នេះ សិស្សានុសិស្សទាំងឡាយត្រូវប្ដេជ្ញារៀនសូត្រ កុំធ្វើឲ្យពួកគាត់មានការអស់សង្ឃឹម។
ចង់ដឹងថា ទឹកចិត្តឪពុក ម្ដាយរង់ចាំកូនៗ នៅក្រៅរបងសាលាចាំផ្ដល់កម្លាំងចិត្តលំបាកប៉ុណ្ណា មកមើលរូបភាព អ្នកមានគុណ រង់ចំាកូនៗ អំឡុងពេលប្រលងបាក់ឌុប អំឡុងឆ្នាំ ២០១៥ កន្លងទៅ៖