ស្មាតហ្វូនមានរចនាបថក្បាលឆកបានលេចមុខដំបូងនៅឆ្នាំ ២០១៧ ហើយនៅឆ្នាំ ២០១៨ វាចាប់ផ្ដើមទទួលបានការពេញនិយមខ្លាំង។ ចូលដល់ឆ្នាំ ២០១៩ មានក្រុមហ៊ុនជាច្រើនព្យាយាមសម្លាប់ក្បាលឆកនេះចោល មុន Apple លើកដៃពិឃាដក្បាលឆកនេះ។
- រាប់ឆ្នាំមកហើយស្មាតហ្វូនមានបំពាក់អេក្រង់រាងបួនជ្រុង។
- នៅឆ្នាំដដែល Apple បានប្រកាសចេញ iPhone X ដែលមានរចនាបថអេក្រង់ក្បាលឆក វាជាទីតាំងសម្រាប់ផ្ទុកប្រព័ន្ធកាមេរ៉ា TrueDepth ដែលមានកាមេរ៉ា Selfie និង Sensor សម្រាប់ដំណើរការមុខងារស្កេនមុខ Face ID។
- ក្បាលឆកនេះជាចន្លោះប្រហោងនៃការបោះជំហានទៅកាន់ស្មាតហ្វូនមានអេក្រង់លាតពេញផ្ទៃ។ ក្បាលឆកជាដំណោះស្រាយងាយស្រួលមួយ ដើម្បីផលិតបានស្មាតហ្វូនមានអេក្រង់លាត និងមានកាមេរ៉ា Selfie មកជាមួយ។
- និង Pixel 3 XL របស់ Google
- មានក្រុមហ៊ុនស្មាតហ្វូនផ្សេងទៀតបានក្ដោបឱកាសមាសនេះ ដើម្បីហក់រំលង Apple បង្ហាញចេញស្មាតហ្វូនអេក្រង់លាតពេញផ្ទៃដែលគ្មានក្បាលឆក។
- ជាក់ស្ដែងខែមិថុនាឆ្នាំមុន ក្រុមហ៊ុនចិន OPPO បានបង្ហាញចេញស្មាតហ្វូន Find X ដែលប្រើម៉ូទ័រដើម្បីបង្ហូតចេញនូវកាមេរ៉ា Selfie ចេញពីតួខ្លួន ពេលចង់ថត Selfie។
- នៅខែមករាឆ្នាំនេះ ក្រុមហ៊ុន Meizu ក៏បានបង្ហាញចេញស្មាតហ្វូនដែលគ្មានប៊ូតុង, គ្មានរន្ធសំឡេង, រន្ធដោត និងគ្មានក្បាលឆកទៀតផង។
- ប៉ុន្តែឆ្នាំនេះ អ្វីដែលគេភ្ញាក់ផ្អើលបំផុតគឺ Samsung Galaxy A80 ដែលប្រើក្បាច់កាមេរ៉ាបង្វិល យកកាមេរ៉ាក្រោយធ្វើជាកាមេរ៉ាមុខ។ ប្រើក្បាច់ស្រដៀងគ្នានេះគឺ Asus Zenfone 6 ដែលអាចបង្កើតបានស្មាតហ្វូនមានអេក្រង់លាតសន្ធឹងពេញផ្ទៃគ្មានក្បាលឆក។
- ក្នុងសប្ដាហ៍នេះដែរ ទាំង OPPO និង Xiaomi បានបង្ហាញខ្លះៗអំពីផលិតផលស្មាតហ្វូនគំរូថ្មី ដែលមានបង្កប់កាមេរ៉ា Selfie លើផ្ទៃអេក្រង់តែម្ដង មើលមិនដឹងថាជាកាមេរ៉ា Selfie។ ប៉ុន្តែមិនច្បាស់ថាស្មាតហ្វូននេះបង្ហាញមុខជាផ្លូវការនៅពេលណានោះទេ៕
ប្រភព៖
Businessinsider
ប្រែសម្រួល៖ សុខហេង