ទាញទូរសព្ទស្កេនភ្លាម ដឹងភ្លែត ថាជារុក្ខជាតិ ឬសត្វអ្វី

  • 2019-06-10 03:10:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​Seek គឺ​ជា​កម្មវិធី​ថ្មី​មួយ ដែល​មុខងារ​ពិសេស​ខ្លាំង គឺ​វា​អាច​ចំណាំ​ប្រភេទ​រុក្ខជាតិ ឬ សត្វ​បាន តាម​រយៈ​រូបថត​ដែល​អ្នក​ថត​តាម​ទូរសព្ទ។ វា​អាច​ឲ្យ​អ្នក​ប្រើ​ប្រាស់​​បាន​ដឹង​ពី​រុក្ខជាតិ ឬ សត្វ​ដែល​ពួក​គេ​មិន​ស្គាល់​ឈ្មោះ មិន​ដែល​ឃើញ​ពី​មុន​មក។

កម្មវិធី​នេះ​បង្កើត​ឡើង​ដោយ​ iNaturalist ជា​បណ្ដាញ​ទំនាក់ទំនង​សង្គម​មួយ​សម្រាប់​អ្នក​ស្នេហា​ធម្មជាតិ​ ហើយ​គោលដៅ​របស់​វា​គឺ​ជួយ​ឲ្យ​គ្រប់​គ្នា​ដឹង​កាន់​តែ​ច្បាស់​បន្ថែម​ទៀត​អំពី​ធម្មជាតិ​ដែល​នៅ​ជុំវិញ​ខ្លួន។

Seek ប្រើ​ប្រាស់​នូវ​បច្ចេកវិទ្យា​ AI ដើម្បី​ធ្វើ​ការ​វិភាគ​រូបថត​ រួច​ផ្គូផ្គង​វា​ជា​មួយ​​រុក្ខជាតិ និង​សត្វ​ប្រមាណ​ ៣០ ០០០ ប្រភេទ ដែល​មាន​នៅ​ក្នុង​បណ្ណាល័យ​របស់​កម្មវិធី​នេះ។ ហើយ​ពេល​ដែល​អ្នក​ប្រើ​ប្រាស់​បញ្ចូល​រូបភាព​កាន់​តែ​ច្រើន​​ទៅ​លើ​ប្រព័ន្ធ​នេះ វា​នឹង​ជួយ​ឲ្យ​កម្មវិធី​ចំណាំ​រុក្ខជាតិ ឬ សត្វ​បាន​កាន់​តែ​ច្រើន​ប្រភេទ។

បច្ចុប្បន្ន​នេះ​កម្មវិធី Seek ដាក់​ឲ្យ​ទាញ​យក​សម្រាប់​តែ​នៅ​លើ​ឧបករណ៍​ Apple ដែល​មាន​ App Store តែ​ប៉ុណ្ណោះ។ អ្នក​អាច​ទាញ​យក​កម្មវិធី​នេះ​បាន​ដោយ​ឥត​គិត​ថ្លៃ ដោយ​ចូល​ទៅ​កាន់​ App Store រួច​វាយ​ពាក្យ​ Seek និង​ចុច​ទាញ​យក​ជា​ការ​ស្រេច៕​​​

ចុចអាន៖

ប្រភព៖ petapixel   ប្រែ​សម្រួល៖ សុខហេង

អត្ថបទថ្មី