មកមើលប្រវត្តិ កូនខ្មែរដំបូងគេបានទៅប្រកួត Crossfit នៅអាមេរិក
- 2019-06-10 04:00:02
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មកមើលប្រវត្តិ កូនខ្មែរដំបូងគេបានទៅប្រកួត Crossfit នៅអាមេរិក
ចន្លោះមិនឃើញ
គី ឧត្តម ជាបេក្ខភាពដំបូងគេរបស់កម្ពុជា មានឱកាសបានទៅចូលរួមប្រកួត Crossfit នៅសហរដ្ឋអាមេរិកពីថ្ងៃទី២៩ ខែមិថុនា ដល់ទី៤ ខែកក្កដា ឆ្នាំ២០១៩។
គី ឧត្តម ជាកូនកសិករនៅខេត្តកណ្ដាលបានសម្រេចចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ដ៏រំភើបរំជើបរំជួលនេះ ហើយបានក្លាយជាបុរសខ្មែរទី១ទៅចូលរួមប្រកួតក្នុងកម្មវិធីលំដាប់ពិភពលោក កម្មវិធី The CrossFit Games 2019 ដែលប្រភេទល្បែងប្រកួតឆ្លងកាត់ច្រើនឧបសគ្គដ៏ពេញនិយមនៅសហរដ្ឋអាមេរិកដែលបេក្ខជនម្នាក់ៗត្រូវតែមានសមត្ថភាពខ្ពស់ ជាពិសេសកាយសម្បទាមាំមួនបំផុត។
ចង់ដឹងថាប្រវត្តិរបស់កូនខ្មែរខាងលើយ៉ាងណា ហើយការទៅប្រកួតនោះ របៀបមិចខ្លះ សូមទស្សនាវីដេអូខាងក្រោមនេះ ៖