បាត់មុខយូរ មាន សូនីតា ចេញចម្រៀង Original Song បង្ហើរសនៀងផ្ទាល់យ៉ាងពីរោះប្លែកអារម្មណ៍

  • 2019-06-10 10:50:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារាសម្តែងស្រី មាន សូនីតា ដែលមានរហស្សនាមថា រាជនីក្រមា សម្បូរទៅដោយគំនិតច្នៃប្រឌិត និងមានសមត្ថភាពខ្ពស់ជាពិសេសលើផ្នែកសម្តែង និងការងារជាតារាម៉ូដែលមានអ្នកគាំទ្រជាច្រើនបាននឹងកំពុងប្លែកអារម្មណ៍យ៉ាងខ្លាំង ក្រោយបាត់មុខយូរ ក្នុងការសម្តែង​ MV​​ និង​​កម្មវិធីធំមួយចំនួន។

ជាក់ស្តែងនៅប៉ុន្មានម៉ោងមុននេះ អតីត Freshie Girls ស្រស់សោភារូបនេះបានធ្វើឲ្យមហាជនពេញចិត្តជាច្រើនតាមរយៈស្នាដៃថ្មីៗរបស់នាង គឺការបង្ហើរសម្លេងច្រៀងយ៉ាងពីរោះក្នុងតាមរយៈបទ Original song មានចំណងជើងថា "Crush អូន" ព្រមជាមួយការសម្តែង MV មួយបទនេះទៀត។

គួររំលឹកផងដែរថា ទោះបីមួយរយៈក្រោយនេះ មាន សូនីតា ហាក់ស្ងប់ស្ងាត់​ មិនសូវប្រឡូកក្នុងការសម្តែងដោយរវល់ជាមួយមុខជំនួញផ្ទាល់ខ្លួនក៏ពិតមែន តែតារាស្រីរូបនេះមិនដែលឲ្យបងប្អូនខកចិត្តឡើយ ដូចពេលនេះជាដើម។

តោះ បទចម្រៀងថ្មីរបស់ មាន សូនីតាពីរោះយ៉ាងណា ទស្សនាវីដេអូខាងក្រោម៖

រូបភាពយកពី FB Page៖ តារាសម្តែង មាន សូនីតា

អត្ថបទ៖ សិរីរត្នន៍

អត្ថបទពេញនិយម