Apple បញ្ចេញ iOS ជំនាន់ចុងក្រោយ ដល់ iPhone មួយម៉ូដែលគត់ ដើម្បីជួសជុលបញ្ហាមួយ

  • 2019-06-11 01:54:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


Apple បាន​បញ្ចេញ​កំណែ​ទម្រង់​ថ្មី iOS 12.3.2 ដល់​​អ្នក​ប្រើ​ប្រាស់ iPhone 8 Plus តែ​មួយ​គត់ ដើម្បី​ដោះ​ស្រាយ​បញ្ហា​មួយ​ទាក់ទង​នឹង​ការ​ថត​រូប​ Portrait។

លម្អិត​ឲ្យ​ច្បាស់​ទៅ​ Apple និយាយ​ថា​ iOS 12.3.2 ចេញ​មក​ដើម្បី​ដោះ​ស្រាយ​បញ្ហា​មួយ​​ដែល​ធ្វើ​ឲ្យ​កាមេរ៉ា​របស់​ iPhone 8 Plus មិន​អាច​ផលិត​ភាព​ព្រាល​បាន នៅ​ពេល​ថត​រូប​ Portrait។ សង្កេត​ឃើញ​ថា​ក្រៅ​ពី iPhone 8 Plus មិន​មាន​ iPhone ម៉ូដែល​ផ្សេង​ទទួល​បាន​ការ​អាប់ដេត​នេះ​ឡើយ ពោល​នៅ​ទើរ​ត្រឹម iOS 12.3.1។

ប្រសិន​បើ​អ្នក​មាន​ iPhone 8 Plus កាន់​ក្នុង​ដៃ អាច​ចូល​ទៅ​អាប់ដេត iOS ថ្មី​ដើម្បី​ដោះ​ស្រាយ​បញ្ហា​ ដោយ​ចូល​ទៅ​កាន់​ Settings → General → Software Update និង​ចុច​ Download and Install៕

ចុចអាន ៖

ប្រភព៖ PhoneArena   ប្រែ​សម្រួល៖ សុខហេង