អាមេរិក​​ លត់​​ថៃ ១៣-០ បំបែក​កំណត់ត្រា​ឈ្នះ​ច្រើន​បំផុត​នៅ World Cup នារី

  • 2019-06-12 02:30:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជម្រើសជាតិ​អាមេរិក​បាន​សាង​កំណត់ត្រា​​ឈ្នះ​ច្រើន​បំផុត​នៅ​ព្រឹត្តិការណ៍ Fifa Women's World Cup ក្រោយ​បំបាក់​ជម្រើសជាតិ​ថៃ​ ១៣-០។

ម្ចាស់​ជើង​ឯក​ឆ្នាំ​២០១៥ ​នាំ​មុខ​ ៣-០ ក្នុង​វគ្គ​ទី​មួយ និង​រក​បាន​៤​គ្រាប់​បន្ថែម​ទៀត​ត្រឹម​តែ​១០​នាទី​នៅ​វគ្គ​ទី​ពីរ។​ បន្ទាប់​មក​ពួក​គេ​បាន​បន្ថែម​៦​គ្រាប់​ទៀត​នៅ​១៦​នាទី​ចុងក្រោយ​នៃ​ការ​ប្រកួត។ កីឡា​ការិនី Alex Morgan សម្រេច​ទី​បាន​៥​គ្រាប់​ម្នាក់​ឯង ខណៈ Rose Lavelle និង Samantha Mewis ធ្វើ​បាន​ម្នាក់​២​គ្រាប់។

កន្លង​ទៅ​កំណត់ត្រា​​ឈ្នះ​ច្រើន​បំផុត​សម្រាប់​អាមេរិក​ក្នុង​ព្រឹត្តិការណ៍ Fifa Women's World Cup គឺ​យក​ឈ្នះ​ Chinese Taipei ៧-០ ក្នុង​១៩៩១។ តាម​រយៈ​លទ្ធផល​នេះ​អាមេរិក​ឡើង​ឈរ​លេខ​១​ក្នុង​ពូល F សម្រាប់​ប្រកួត​ដំបូង ឯ​ស៊ុយអែត​​នៅ​លេខ​២ ក្រោយ​ឈ្នះ​ឈីលី ២-០៕

ប្រភព៖ BBC   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ