មិន​ត្រឹម​តែ​ជួយ​កីឡា​ទេ Honda ​ក៏​ផ្ដាំ​ឱ្យ​ប្រជាជន​កម្ពុជា​ជៀស​ឱ្យ​ឆ្ងាយ​ពី​គ្រឿងញៀន​ដែរ​

  • 2019-06-12 02:48:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Keisuke Honda ​បាន​ជួយ​ជម្រើស​ជាតិ​កម្ពុជា ​បាន​ឡើង​ទៅ​វគ្គ​ជម្រុះ​តាម​ពូល​ពាន​រង្វាន់ FIFA World Cup 2022 ​ហើយ ​ក្រោយ​ពី​យក​ឈ្នះ​លើ​ក្រុម​ប៉ាគីស្ថាន ​២-១ ​នៅ​យប់មិញ​នេះ។

មិន​ត្រឹម​តែ​មក​ជួយ​វិស័យ​បាល់ទាត់​កម្ពុជា​ឱ្យ​រីក​ចម្រើន​ទេ ​Honda ​ដែល​បាន​បង្កើត​សាលា​បាល់ទាត់ ​ក្លឹប​បាល់ទាត់​នៅ​កម្ពុជា​នេះ ​ក៏​បាន​ផ្ដាំ​ឱ្យ​ប្រជាជន​កម្ពុជា​ទាំង​អស់ ​ឱ្យ​ជៀស​ឱ្យ​ឆ្ងាយ​ពី​គ្រឿង​ញៀន ​និង​ចូល​រួម​កាត់​បន្ថយ​គ្រោះ​ថ្នាក់​ចរាចរណ៍​ផង​ដែរ។

វីរបុរស​បាល់ទាត់​ជប៉ុន​ខាង​លើ​នេះ ​មក​ដឹក​នាំ​ក្រុម​ជម្រើស​ជាតិ​កម្ពុជា ​ដោយ​មិន​ទទួល​បាន​ប្រាក់​តម្លៃ​ខ្លួន​ឡើយ។ លោក​មក​ដឹក​នាំ​ក្រុម​កម្ពុជា​នេះ គឺ​ចង់​ជួយ​កម្ពុជា ​និង​ផ្ដល់​អ្វី​ដែល​លោក​មាន​ទាំង​អស់ ​មក​កម្ពុជា​ឱ្យ​រីក​ចម្រើន​ទៅ​មុខ៕

អត្ថបទ៖ មុន្នីរម្យ

អត្ថបទថ្មី