Huawei បញ្ជូនចេញស្មាតហ្វូនប្រើ HongMeng OS ចំនួន ១ លានគ្រឿងហើយ
- 2019-06-12 03:02:10
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Huawei បញ្ជូនចេញស្មាតហ្វូនប្រើ HongMeng OS ចំនួន ១ លានគ្រឿងហើយ
ចន្លោះមិនឃើញ
ការចុះផ្សាយរបស់សារព័ត៌មានក្នុងស្រុកចិន China Daily បានឲ្យដឹងថា Huawei បានបញ្ជូនចេញស្មាតហ្វូនដែលប្រើប្រព័ន្ធប្រតិបត្តិបង្កើតដោយខ្លួនឯង បានចំនួន ១ លានគ្រឿងហើយ។
ប្រភពដដែលបានឲ្យដឹងថា ស្មាតហ្វូនដែលបញ្ជូនចេញនេះគឺជាការត្រៀមសម្រាប់ការសាកល្បង ដោយមិនបានបញ្ជាក់ថាជាស្មាតហ្វូនសម្រាប់លក់លើទីផ្សារ ឬ ជាផលិតផលដែលស្ថិតក្នុងការអភិវឌ្ឍន៍នោះទេ។ ប្រព័ន្ធប្រតិបត្តិការ Huawei ដែលមានឈ្មោះថា HongMeng អាចដំណើរការជាមួយកម្មវិធី Android ទាំងអស់ និងមានបន្ថែមមុខងារសុវត្ថិភាពដើម្បីការពារទិន្នន័យផ្ទាល់ខ្លួនផងដែរ។
China Daily បានស្រង់សម្ដីរបស់លោក Richard Yu នាយកប្រតិបត្តិ Huawei ដែលបាននិយាយថា ប្រព័ន្ធប្រតិបត្តិការរបស់ Huawei នឹងបញ្ចេញឲ្យប្រើប្រាស់នៅក្នុងរដូវស្លឹកឈើជ្រុះ (ចន្លោះខែកញ្ញាដល់ខែធ្នូ) ឬ យូរបំផុតនិទាឃៈរដូវឆ្នាំក្រោយ ហើយ OS នេះបានត្រៀមសម្រាប់ដំឡើងលើទូរសព្ទ, Tablet, កុំព្យូទ័រ, ទូរទស្សន៍, រថយន្ត, នាឡិកា និងគ្រប់របស់ដែលអាចដំឡើង OS បាន។
ទោះបីជាអាមេរិកបានពន្យារពេលនៃការហាមឃាត់ការជួញដូរជាមួយ Huawei រយៈពេល ៩០ ថ្ងៃ ចាប់ពីថ្ងៃទី ២០ ឧសភា ប៉ុន្តែ Huawei គ្មានគម្រោងថារង់ចាំនូវដំណោះស្រាយ ហើយបានបញ្ចេញ OS របស់ខ្លួន ដែលបានសម្ងំផលិតរាប់ឆ្នាំមកហើយ៕
ចុចអាន៖