ជឿអត់​​!​ នៅ​ថៃ​មាន​វត្ត​មួយ​ឈ្មោះ​វត្ត David Beckham ដាក់​បែប​នេះ​ដោយ​សារ​មូលហេតុ​មួយ

  • 2019-06-12 04:12:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វត្ត​មួយ​ក្នុង​ទីក្រុង​បាងកក ត្រូវ​បាន​គេ​ប្រទះ​ឃើញ​មាន​រូប​ចម្លាក់​របស់​ David Beckham វីរបុរស​របស់ Manchester United។

Beckham បាន​ចូល​និវត្តន៍​ពី​បាល់ទាត់​៦​ឆ្នាំ​ទៅ​ហើយ ប៉ុន្តែ​អតីត​កីឡាករ​របស់ Real Madrid នៅ​តែ​មាន​ប្រជាប្រិយភាព​​ក្នុង​ចិត្ត​អ្នក​គាំទ្រ​បាល់ទាត់​នៅ​ជុំ​វិញ​ពិភពលោក។ តាម​ការ​ចុះ​ផ្សាយ​របស់ The Sun ស្ថាបត្យករ​​ដែល​គេ​ដឹង​ថា​ជា​អ្នក​គាំទ្រ​ម្នាក់​របស់ Man Utd បាន​បង្កើត​គំនិត​ដាក់​​​រូប Beckham ​​នៅ​ទី​សក្ការបូជា​មួយ​​នេះ។

ត្បិត​តែ​រូប​ចម្លាក់​នេះ​បាន​ឆ្លាក់​​តាំង​ពី​ឆ្នាំ​១៩៩៨ ប៉ុន្តែ​វា​ទើប​តែ​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ពេល​ថ្មី​ៗ​នេះ​ឯង។ រូប​ចម្លាក់​របស់ Beckham ត្រូវ​បាន​គេ​ឃើញ​​ឯក​សណ្ឋាន​របស់ United ឆ្នាំ​១៩៩៧។ តាម​ការ​ដឹង​វត្ត​នោះ​ឈ្មោះ​ថា Pariwat ដែល​ឈ្មោះ​ហៅ​ក្រៅ វត្ត David Beckham។

ក្រៅ​ពី​រូប​ចម្លាក់​អតីត​​ប្រធាន​ក្រុម​អង់គ្លេស វត្ត Pariwat ក៏​មាន​រូប​បុគ្គល​ល្បីៗ​មួយ​ចំនួន​ទៀត​ដូច​ជា Barack Obama, Pinocchio, Mickey Mouse និង Superman៕​​

ប្រភព៖ The Sun   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ