ផ្លូវការហើយ ចាន់ វឌ្ឍនាកា ចូលរួមជាមួយបឹងកេត
- 2019-06-12 04:30:17
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ផ្លូវការហើយ ចាន់ វឌ្ឍនាកា ចូលរួមជាមួយបឹងកេត
ចន្លោះមិនឃើញ
ខ្សែប្រយុទ្ធ ចាន់ វឌ្ឍនាកា សម្រេចចូលរួមជាមួយក្រុមបឹងកេតវិញហើយ។ នេះបើតាមក្លឹបបានប្រកាសនៅមុននេះបន្តិច។
កីឡាករ ចាន់ វឌ្ឍនាកា និងក្លឹបលីគកំពូលម៉ាឡេស៊ី PKNS FA បានឈានដល់ចែកផ្លូវគ្នា បន្ទាប់ពីកីឡាករកម្ពុជាម្នាក់នេះប្រកបអាជីពនៅក្លឹបនេះបានជាងពាក់កណ្តាលរដូវកាលឆ្នាំ២០១៩នេះ។ យ៉ាងណាមិញ នៅពេលនេះរូបគេបានចូលរួមជាមួយក្លឹបចាស់ បឹងកេតវិញ ហើយ ដើម្បីជួយក្រុមប្រជែងពានរង្វាន់លីគកំពូលកម្ពុជារដូវកាលនេះ។
រំលឹកថា វឌ្ឍនាកា ជាកីឡាករឆ្នើមរបស់កម្ពុជា និងធ្លាប់ជួយបឹងកេតលើកពាន ក៏ដូចជាប្រកួតនៅក្រៅស្រុកជោគជ័យផងដែរ៕