ចំណុចពិសេសនាវាតម្លៃ ១៥០ លានដុល្លារ កំពុងបណ្ដែតនៅទន្លេចតុមុខ
- 2019-06-12 04:44:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចំណុចពិសេសនាវាតម្លៃ ១៥០ លានដុល្លារ កំពុងបណ្ដែតនៅទន្លេចតុមុខ
ចន្លោះមិនឃើញ
ការបង្ហាញមុខនៅទន្លេចតុមុខនូវនាវាប្រណីតតម្លៃ ១៥០ លានដុល្លាររបស់មហាសេដ្ឋីអង់គ្លេស Joe Lewis បានធ្វើឲ្យគ្រប់គ្នាចាប់អារម្មណ៍ខ្លាំងមិនស្ទើរឡើយ។ ច្បាស់ជាភ្ញាក់ផ្អើលជាងនេះទៀត បើបានដឹងពីចំណុចពិសេសៗរបស់នាវាកំពូលថ្លៃ ដូចខាងក្រោមនេះ ៖
ផ្នែកខាងក្នុងរបស់នាវា Aviva ត្រូវបានឌីហ្សាញឡើងដោយអាចទទួលភ្ញៀវបានចំនួន ១៦ នាក់ ឲ្យស្នាក់អាស្រ័យលើគ្រែចំនួន ៨ ហើយក៏អាចផ្ទុកអ្នកធ្វើការក្នុងនាវាបានចំនួន ៣៥ នាក់ផងដែរ។
តួនាវាផលិតឡើងពីដែក និងមានគ្រោងឆ្អឹងសាងសង់អំពីអាលុយមីញ៉ូម ហើយវាក៏មានបំពាក់ដោយឧបករណ៍រក្សាលំនឹងនៅជាប់នឹងយុថ្កា ដែលអាចឲ្យនាវាមានស្ថិរភាពល្អនៅពេលបណ្ដែតចោល។ នាវាប្រណីតនេះមានប្រវែង ៩៨,៤ ម៉ែត្រ កម្ពស់ ១៧,២៤ ម៉ែត្រ និងមានទម្ងន់ ៤ ៩៦៦ តោនឯណោះ។
Aviva ដំណើរការដោយម៉ាស៊ីនម៉ាស៊ូត MTU ចំនួនពីរ អាចបង្កើតកម្លាំងបានពី ៣៨៦២ សេះ ដល់ ៧៧២៤ សេះ ហើយភ្ជាប់នឹងស្លាបចក្រចំនួនពីរ អាចបង្កើតល្បឿនបានចន្លោះពី ២៦ គ.ម/ម៉ ដល់ ៣៧ គ.ម/ម៉។
នាវានេះអាចផ្ទុកប្រេងម៉ាស៊ូតសម្រាប់ម៉ាស៊ីននាវាបាន ៣៦៤ ៧០៥ លីត្រ និង អាចផ្ទុកទឹកស្អាតបាន ៤០ ០០០ ប្រមាណ លីត្រផងដែរ។ ប្រេងឥន្ធនៈនេះអាចឲ្យ Aviva បរបានចម្ងាយ ៩ ៦៥៦ គ.ម បើបើកបរក្នុងល្បឿន ២៤ គ.ម/ម៉។
មានចាគូហ្សី, មានជណ្ដើរយន្តប្រអប់, មានក្លឹប, មានកន្លែងហែលទឹក, មានម៉ាស៊ីនត្រជាក់, មានភ្លើងបំភ្លឺក្រោមនាវា, មានកន្លែងងូតទឹក, កន្លែងហាត់ប្រាណ, មានទីធ្លាសម្រាប់វាយតេនីសទំហំ ១០ x ២០ ម៉ែត្រ និង មាន អុបប័រតូចមួយផ្ទាល់ខ្លូនទៀតផង៕
ចុចអាន៖