ម៉េច​ចឹង! Ramos សុខ​ចិត្ត​ហៅ Pique មក​ស៊ីការ តែ​មិន​អញ្ជើញ Ronaldo

  • 2019-06-13 04:18:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Sergio Ramos មិន​បាន​អញ្ជើញ​​អតីត​មិត្ត​រួម​ក្រុម​ Cristiano Ronaldo មក​ចូលរួម​មង្គល​ការ​របស់​គេ​នៅ​ប្រទេស​អេស្ប៉ាញ​​ នៅ​ថ្ងៃ​សៅរ៍សប្ដាហ៍​នេះ​ឡើយ។

ប្រធាន​ក្រុម​របស់ Real Madrid នឹង​រៀបការ​ជាមួយ​​អ្នក​រាយការណ៍​ព័ត៌មាន​ទូរទស្សន៍​នាង Pilar Rubio។ ក្នុង​ចំណោម​​​ភ្ញៀវ​ដែល​​នឹង​ចូលរួម​​មាន​ឈ្មោះ​គូ​ស្វាមី David និង Victoria Beckham ដែល​ជា​កីឡាករ​ធ្លាប់​លេង​ជាមួយ Ramos ២​ឆ្នាំ​​នៅ Real។

ដៃ​គូ​ក្នុង​ជម្រើស​ជាតិ​និង​ជា​គូ​ប្រជែង​​ក្នុង​លីគ Gerard Pique ក៏​មាន​ឈ្មោះ​អញ្ជើញ​ទៅ​ចូលរួម​​ដែរជាមួយ​ភរិយា​តារា​ចម្រៀង Shakira ។ Marca បាន​បញ្ជាក់​ថា តារា​ក្នុង​ពិភព​​បាល់ទាត់​ទាំង​ជំនាន់​មុន​និង​បច្ចុប្បន្ន​ដែល​ស្គាល់​ Ramos នឹង​ទៅ​ចូលរួម​យ៉ាង​ច្រើន លើកលែង​តែ Cristiano Ronaldo ។

ផ្អែក​តាម​សេចក្ដីរាយការណ៍ Ramos និង Ronaldo បាន​ប្រេះឆា​ទំនាក់ទំនង ក្រោយ​ម្ចាស់​ពាន​ Ballon d'Or សម្រេច​ចាកចេញ​ពី Real Madrid ទៅ Juventus កាល​ពី​រដូវ​កាល​មុន។ ក្នុង​ពិធី​មង្គល​ដ៏​រីករាយ​​ប្រធាន​ក្រុម​របស់​អេស្ប៉ាញ​រូប​នេះ​បាន​អញ្ជើញ​ភ្ញៀវ​៥០០​នាក់៕ ​

ប្រភព៖ The Sun   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ