ឡាន​អគ្គិសនី រាង​តូច​ច្រឡឹង​ពណ៌​ស្អាត​ៗ តម្លៃ​ជាង ១ម៉ឺន​ដុល្លារ​

  • 2019-06-14 04:03:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឡាន​អគ្គិសនី​រាង​តូច​ច្រឡឹង​គួរឲ្យ​ស្រឡាញ់​ត្រូវ​ចិត្ត​ក្មេងៗ​សិស្ស​សាលា។ រថយន្ត​អគ្គិសនី​នេះ​ដែរ​ជាមានម៉ូដែលឈ្មោះថា Levdeo ដែល​មាន​ប្រភេទ​ទ្វា​ពីរ និង​ទ្វា​បួន។

ចំពោះ​លក្ខណៈ​ពិសេស​របស់​កូន​ឡាន​អគ្គិសនី​នេះ​រួម​មាន៖

  • អាច​បើក​បរ​បាន​ល្បឿន50km/h
  • សាក​មួយ​ពេញ​បើក​បរ​បាន120km
  • ផ្ដល់​ការ​ធានា​លើ​គុណ​ភាព​រថយន្ដ2ឆ្នាំ
  • ធ្វើ​ស្លាក​លេខ​ជូន​ដោយ​ឥតគិតថ្លៃ
  • អាច​ជិះ​បាន 4នាក់។

តាម​ប្រភព​ពីផេកហ្វេបុកឈ្មោះ Levdeo Cambodia បាន​បង្ហោះ និង​បង្ហាញ​ពី​តម្លៃ​វិញឡាន​នេះ សម្រាប់​ប្រភេទ​ទ្វា​ពីរ មាន​តម្លៃ​ប្រមាណ​ជា ១ ៤៩៩៥ ដុល្លារ និង​ប្រភេទ​ទ្វា​បួន មាន​តម្លៃ​ប្រមាណ​ជា ១ ៥៩៩៥ ដុល្លារ

នេះ​រូប​ភាព​ឡាន​អគ្គិសនី៖

រូភាព៖ Levdeo Cambodia

អត្ថបទ៖ ម៉េងងី