បច្ចេកវិទ្យាលើកំពូល​កាស​ កាត់បន្ថយ​សម្លេង​រំខាន​របស់ SONY ឃើញចង់ទិញប្រើហ្មង!!

  • 2019-06-14 08:48:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​កាស​ស្តាប់​ ​WH​-​1000XM3​ ​គឺជា​ម៉ូដែល​ថ្មី​របស់​ក្រុមហ៊ុន​ ​Sony​ ​ដែល​មានការ​ទទួលស្គាល់​ខ្លាំង​នៅក្នុង​គ្រួសារ​នៃ​កាស​ស្តាប់​ ​Sony​ ​1000X​។​

​កាស​ម៉ូដែល​ថ្មីនេះ​ ​ត្រូវ​បាន​ក្រុមហ៊ុន​ភ្ជាប់​ជាមួយនឹង​មុខងារ​ពិ​សេស​ៗ​ជាច្រើន​ ​ដែល​មានការ​ ​update​ ​ចេញពី​កាស​ស្តាប់​ម៉ូដែល​មុន​គឺ​ ​WH​-​1000XM2​ ​ជាមួយនឹង​ការ​ពង្រឹង​បន្ថែម​ទៅលើ​មុខងារ​ ​multiple​ ​keyជាច្រើន​ដូចជា​ការ​ ​upgrade​ ​ទៅលើ​បន្ទះ​ឈីប​ ​HD​ ​Noise​ ​Cancelling​ ​Processor​ ​QN1​ ​ដែល​មាន​កម្លាំង​ខ្លាំងក្លា​ជាង​មុន​ ​៤​ ​ដង​បើ​ធៀប​ជាមួយនឹង​បន្ទះ​ឈីប​ជំនាន់​មុន​ ​និង​មាន​ភ្ជាប់​ជាមួយ​ ​បច្ចេកវិទ្យា​ ​Dual​ ​Noise​ ​Sensor​ ​Technology​ ​ដែល​នឹង​ធ្វើការ​លុប​នូវ​សម្លេង​រំខាន​ជុំវិញ​បាន​យ៉ាង​ល្អជា​មួយ​នឹង​ ​microphones​ ​ភ្លោះ​។​

​កាស​ស្តាប់​ ​WH​-​1000XM3​ ​នេះ​មិន​ត្រឹមតែ​មាន​ងារ​ជាកំពូល​កាស​ឃ្លុប​ត្រចៀក​ដែលកាត់​បន្ថយ​សម្លេង​រំខាន​បាន​ល្អ​បំផុត​នោះ​ទេ​ ​ក៏ប៉ុន្តែ​ជាមួយនឹង​កម្មវិធី​ ​Sony​ ​Headphones​ ​Connect​ ​app​ ​ដែល​ធ្វើអោយ​កាស​ស្តាប់​ ​ ​WH​-​1000XM3​ ​ក្លាយទៅជា​កាស​ឃ្លុប​ត្រចៀក​ឆ្លាតវៃ​ដែល​អ្នក​និយម​ចូលចិត្ត​ស្តាប់​តន្ត្រី​ជាមួយនឹង​បច្ចេក​វិទ្យា​ថ្មី​ៗ​គួរតែ​មាន​ម្នាក់​មួយ​ ​ពីព្រោះ​ថា​ ​Sony​ ​បាន​បំពាក់​នូវ​មុខ​ងា​រថ្មីៗ​ជាច្រើន​គឺ​

•​Adaptive​ ​Sound​ ​Control​ ​mode​ ​ដែល​អាច​គ្រប់គ្រង​សម្លេង​ ​និង​ដឹង​ថា​អ្នក​ស្តាប់​កំពុង​នៅក្នុង​បរិយាកាស​បែប​ណា​ដោយ​ ​ប្រពន្ធ័​នេះ​នឹង​ធ្វើការ​ផ្លាស់​ប្តូរ​ដោយ​ស្វ័យប្រវត្តិ​ទៅតាម​បរិយាកាស​ដែល​អ្នក​កំពុងតែ​ស្ថិតនៅ

  • ​នៅពេល​ដែល​អ្នក​កំពុង​ដើរតាម​ដងផ្លូវ​នោះ​ប្រពន្ធ័​ ​Ambient​ ​soundsនឹង​ដំណើរការ​ដោយ​អ្នក​អាច​ស្តាប់​លឺ​នូវ​សំឡេង​នានា​ជុំវិញ​ខ្លួន​ទោះ​អ្នក​កំពុងតែ​ស្តាប់​តន្រ្តី​ក៏ដោយ​។
  • ​តែ​នៅពេល​ដែល​អ្នក​កំពុង​ធ្វើ​ដំំ​ណើរ​នោះ​ប្រពន្ធ័​ ​Noise​ ​Cancellation​ ​នឹង​ដំណើរការ​ដោយ​គ្មាន​សម្លេង​រំខាន​គឺ​មានតែ​អ្នក​ ​និង​តន្រ្តី​តែប៉ុណ្ណោះ​។​

​•​Customizable​ ​Automatic​ ​Power​ ​Off​ ​ដែល​អ្នក​អាច​ដំណើរការ​នូវ​មុខងារ​ ​Noise​ ​Cancellation​ ​បាន​ដោយ​មិន​ចាំបាច់​ភ្ជាប់​ជាមួយ​ឧបករណ៍​តន្រ្តី​ ​នោះ​អ្នក​នឹង​នៅតែ​អាច​ទទួល​បាន​ភាព​ស្ងប់ស្ងាត់​​លើស​ពីនេះ​អ្នក​ក៏អាច​រៀបចំ​ ​និង​កែប្រែ​មុខ​ងា​រប្រ​ពន្ធ័​សម្លេង​ផ្សេង​ៗ​នៅ​លើ​កម្ម​វី​ធី​នេះ​បាន​ថែមទៀត​ផង​។​

​អ្វី​ដែល​អ្នកប្រើ​ប្រាស់​កាន់តែ​ពេញចិត្ត​ទៀត​នោះ​ ​គឺជា​មួយ​នឹង​មុខងារ​ ​Quick​ ​Attention​ ​Mode​ ​ដែល​អនុញ្ញាត​អោយ​អ្នក​អាច​ស្តាប់​ឮ​នូវ​អ្វី​ដែល​នៅ​ជុំវិញ​ខ្លួន​ដោយ​មិនបាច់​ដោះ​កាស​នេះ​ចេញ​ទេ​ដោយ​អ្នក​ស្តាប់​គ្រាន់តែ​យកដៃ​ក្តោប​ផ្នែក​ខាងស្តាំ​នៃ​កាស​នោះ​សម្លេង​តន្ត្រី​នឹង​ត្រូវ​បាន​បន្ថយ​ដោយ​ស្វ័យប្រវត្តិ​។​

ជាមួយនឹង​ ​Touchpad​ ​នៅ​ផ្នែក​ខាងស្តាំ​ដែល​បាន​តម្លើង​យ៉ាង​ពិសេស​អោយ​អ្នក​ស្តាប់​អាច​តម្លើង​ ​បន្ថយ​ ​ឬក៏​ប្តូរ​បទចម្រៀង​បាន​ដោយ​គ្រាន់តែ​អូស​ដៃ​ប៉ះ​ពីលើ​វា​។​ ​កាស​ម៉ូដែល​នេះ​ក៏អាច​ដំណើរការ​នូវ​ ​Google​ ​Assistantបាន​យ៉ាង​រំភើយ​ផង​ដែរ​។​

​កាន់តែ​ពិសេស​ជាង​មុន​ ​កាស​ស្តាប់​ម៉ូដែល​នេះ​គឺ​មានមុខ​ងារ​ ​Atmospheric​ ​Pressure​ ​Optimizing​ ​ដែល​ប្រើប្រាស់​នូវ​សេន​ស័រ​ដើម្បី​ចាប់​យក​នូវ​សម្ពាធ​ខ្យល់​នៅ​ជុំវិញ​ខ្លួន​ ​របស់​អ្ន​ក​សា្តប់​ហើយ​ធ្វើការ​កំណត់​ទៅលើ​មុខងារ​ ​Noise​ ​Cancellingទៅតាម​បរិយាកាស​ដែល​អ្នក​ស្តាប់​កំពុងតែ​ស្ថិតនៅ​។​ ​

​កាស​ស្តាប់​ ​WH​-​1000XM3​ ​មាន​ប្រព័ន្ធ​សំឡេង​កម្រិតខ្ពស់​ ​High​-​Resolution​ ​Audio​ ​ជាមួយនឹង​ ​40mm​ ​driver​ ​unit​ ​ជាមួយនឹង​ ​Liquid​ ​Crystal​ ​Polymer​ ​(​LCP​)​ ​ដែល​អាច​ធ្វើការ​គ្រប់គ្រង​ទៅលើ​សម្លេង​ ​Beats​ ​ខ្លាំង​ ​និង​អាចប​ង្កើត​នូវ​ក​ម្រិ​ត​ហ្វ្​រេ​កង់​ពេញលេញ​ដល់ទៅ​ ​40kHz​។​

ការប្រើ​ប្រាស់​បន្ទះ​ឈីប​ ​HD​ ​Noise​ ​Cancelling​ ​Processor​ ​QN1​ ​ក្រៅពី​ធ្វើការ​បាន​យ៉ាង​ល្អ​ទៅលើ​ការកាត់បន្ថយ​សម្លេង​រំខាន​ហើយ​នោះ​បច្ចេកវិទ្យា​នេះ​ ​ក៏​ផ្តល់​នូវ​សម្លេង​គុណភាព​ខ្ពស់​ដល់ទៅ​ ​32​-​bit​ ​Audio​ ​Signal​ ​Processing​ ​និង​ការ​បញ្ចូល​គ្នា​នៃ​ ​DAC​ ​ជាមួយនឹង​មុខងារ​ ​Amplifier​ ​ថែមទៀត​ផង​។​ ​និយាយ​ជា​រួម​ទៅ​ ​គឺ​ផ្តល់​អោយ​អ្នក​នូវ​គុណភាព​សម្លេង​មួយ​ដែល​ជាទី​ពេញចិត្ត​បំផុត​តែម្ដង​។​

​ក្រៅពី​នាំមក​ជាមួយ​នូវ​បច្ចេក​វិទ្យា​ទំនើប​ៗ​ហើយ​នោះ​ ​កាស​នេះ​បាន​រចនា​ជាមួយនឹង​រូបរាង​ស្រឡូន​ ​និង​ស្រាល​ជាង​ម៉ូដែល​មុន​ៗ​ ​ដែល​អាច​អោយ​អ្នកមាន​អារម្មណ៍ល្អ​ ​និង​ពាក់​ស្តាប់​ក្នុង​ការ​ធ្វើដំណើរ​បាន​យូរ​ជាង​មុន​ជាមួយនឹង​ថាមពល​ថ្ម​កាន់តែ​ធំ​ ​ដែល​អាច​ប្រើប្រាស់​បាន​រហូតដល់​ទៅ​ ​៣០ ​ម៉ោង​និង​អាច​ទ្រទ្រង់​ជាមួយនឹង​មុខងារ​ ​Noise​ ​Cancelling​ ​រួម​និង​ ​BLUETOOTH​®​ ​Connection​ ​បាន​យ៉ាង​ល្អឥតខ្ចោះ​។

​តែ​ឈប់​សិន​នៅ​មិនទាន់​អស់នោះ​ទេ​ ​កាស​ស្តាប់​ ​WH​-​1000XM3​ ​នេះ​បាន​ ​Upgrade​ ​នូវ​មុខងារ​ ​Quick​ ​Charging​ ​ដែល​អាច​ស្តាប់​តន្រ្តី​បាន2ម៉ោង​ទៀត​តាម​ប្រព័ន្ធ​ ​Wireless​ ​បន្ទាប់ពី​បញ្ចូល​ថាមពល​ថ្ម​ ​10នាទី​តាមរយៈ​ ​USB​ ​​type​-​C​™​ ​port​ ​។​

អ្នក​អាច​រក​ជាវ​នូវ​កាស​ឃ្លុប​ត្រចៀក​ដែល​ជាកំពូល​កាស​កាត់បន្ថយ​សម្លេង​រំខាន​ ​និង​ ​ឆ្លាតវៃ​ម៉ូដែល​ ​​WH​-​1000XM3​ ​នេះ​បាន​នៅ​តាម​បណ្តា​ហាង​នានា​ដែល​ជា​ដៃគូ​ចែកចាយ​ផលិតផល​របស់​ ​Sony​៕ ​ ​

អត្ថបទ៖ រក្សា