យក Pruis ប៉ុង​ ២ បើកកាត់​ទឹកកក​តិចមើល​ ខ្លាំង​យ៉ាង​ណា​ដែរ?

  • 2019-06-15 02:05:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Toyota Prius ជា​រថយន្ត​តួ​ទាប ដែល​អតិថិជន​ភាគ​ច្រើន​ពិបាក​ក្នុង​ការ​ជ្រើស​យក​វា នៅ​ពេល​ដែល​គេ​រស​នៅ​ក្នុង​តំបន់​ដែល​មាន​ព្រិល​ធ្លាក់​ច្រើន ព្រោះ​បើ​កម្រាស់​ព្រិល​កើន​ឡើង​នោះ រថយន្ត​តួ​ទាប Hatchback ដូច Toyota Prius នេះ​ ពិបាក​នឹង​ធ្វើ​ដំណើរ​ក្នុង​ស្ថានភាព​បែប​នោះ​ណាស់។

យ៉ាងណាមិញ កាល​ពី​ឆ្នាំ​ទៅ Toyota បាន​បញ្ចេញ​រថយន្ត​ម៉ូដែល Prius ស៊េរី​ថ្មី​ដែល​មាន​មុខ​ងើប​ឡើង​ជាង​មុន​ ហើយ​ក៏​បាន​បន្ថែម​ប៉ុង​មួយ​ទៀត​សម្រាប់​ឲ្យ​ Prius ថ្មី​នេះ អាច​បើក​បរ​បាន​កង់​ទាំង ៤ បាន​ផង​ដែរ ដោយ​វា​នឹង​ប្រើ​ម៉ូទ័រ​អគ្គិសនី​អូស​កង់​ទាំង​មុខ​ទាំង​ក្រោយ តាម​ស្ថានភាព​ជាក់​ស្ដែង​ ដែល​វា​អាច​ដំណើរ​ការ​បាន​រហូត​ដល់​ល្បឿន​រថយន្ត​កើន​ដល់ ៦៩ គ.ម/ម៉ ឯណោះ។

លើស​ពី​នេះ​ទៅទៀត Prius AWD-e (All Wheels Drive – Electric) នេះ បាន​បន្ថែម​ប្រព័ន្ធ​ជួយ​រក្សា​លំនឹង​រថយន្ត​ ទប់​ទល់​នឹង​ភាព​រអិល​បាន​យ៉ាង​មាន​ប្រសិទ្ធភាព​ បូក​រួម​ជាមួយ​អាគុយ នីកែល ប្រភេទ​ថ្មី​ ដែល​ដំណើរ​ការ​បាន​យ៉ាង​ល្អ​ក្នុង​ស្ថានភាព​ត្រជាក់​ខ្លាំង មិន​ធ្វើ​ឲ្យ​មាន​ភាព​រអាក់​រអួល​ក្នុង​ការ​បញ្ជូន​ចរន្ត​ឡើយ។

បើ​និយាយ​ពី​អត្រា​ស៊ីសាំង​វិញ Prius AWD-e នេះ មិន​ស៊ី​ខ្លាំង​ជាង Prius L ប៉ុន្មាន​ឡើយ​ ដោយ​ Prius AWD-e ស៊ី​ជា​មធ្យម ៤,៧ លីត្រ​/១០០ គ.ម រី​ឯ Prius L វិញ​ស៊ី​ប្រហែល ៤,២ លីត្រ​/១០០ គ.ម។

ចង់​ដឹង​ថា Prius AWD-e នេះ​ស៊ូទ្រាំ​ក្នុង​ព្រិល​កម្រិត​ក្រាស់​បាន​យ៉ាងណា​ សូម​មើល​វីដេអូ​ខាង​ក្រោម​ទាំង​អស់​គ្នា៖

ចុចអាន៖

ប្រភព៖ carscoops   អត្ថបទ៖ ផាត សុវត្ថិ